មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ក្រោម​រូបភាព​នៃ​ការ​ប្រកួត​ប្រជែង មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា ដែល​តែង​តែ​រៀប​ចំ​ជា​រៀង​រាល់ ២ ឆ្នាំ​ម្ដង មិន​ត្រឹម​ជា​វេទិកា​សម្រាប់​ការ​ប្រកួត​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ដើម្បី​យក​ពាន​រង្វាន់ និង​ទឹក​ប្រាក់​ប៉ុណ្ណោះ​ទេ។ លើស​ពី​ការ​ប្រកួត វេទិកា​ថ្នាក់​ជាតិ​មួយ​នេះ​ក៏​ជា​ថ្នាល​បណ្ដុះ​សមិទ្ធិករ​វ័យ​ក្មេង​ផង​ដែរ។


ជាក់​ស្ដែង ក្នុង​ឆ្នាំ ២០២៦ នេះ ថ្នាល​បណ្ដុះ​អ្នក​ស្រលាញ់​វិស័យ​ភាពយន្ត​មួយ​នេះ​បាន​វិល​ត្រឡប់​មក​សាជា​ថ្មី ហើយ​ក៏​កំពុង​តែ​កៀរគរ​ផលិតករ​វ័យ​ក្មេង​ជា​ច្រើន​នាក់ ឱ្យ​ចូលរួម​ជាមួយ​គ្នា​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ ​ដើម្បី​វិស័យ​ភាពយន្ត​នៅ​កម្ពុជា។


តាម​រយៈ​ការ​លើក​ឡើង​របស់​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក ប៉ុក បូរក្ស នៅក្នុង​សន្និសិទ​សារព័ត៌មានមហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា លើកទី៥ នា​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹង​ថា ការ​ចូលរួម​របស់​ផលិតករ​កម្ពុជា​នា​ពេល​នេះ មិន​ត្រឹម​ជា​ឱកាស​​នៃ​ការ​បង្ហាញ​សមត្ថភាព ទេពកោសល្យ និង​ភាព​ប៉ិន​ប្រសប់តាម​រយៈ​ខ្សែ​ភាពយន្ត តែ​គឺ​ជា​វេទិកា​ដែល​អាច​ឆ្លុះ​បញ្ចាំង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ។


គួរ​បញ្ជាក់​ដែរ​ថា មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី៥ នេះ​នឹង​គ្រោង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ដល់​ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា