កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងលោកជំទាវ​ Louise Mushikiwabo អគ្គលេខធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ក្នុង​នាម​ជា​ម្ចាស់​កម្ពុជា​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ឆ្នាំ២០២៦ ​ឱ្យ​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ដ៏​គួរ​ចងចាំ​សម្រាប់​ប្រជាជាតិ​កម្ពុជានិងជាសាកល។ ជាមួយ​គ្នា កម្ពុជា​ក៏​មិន​ភ្លេច​ក្នុង​ការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ដោយ​បាន​បញ្ចូល​ទាំង​វប្បធម៌ ប្រពៃណី សិល្បៈ​បុរាណ​ជា​ច្រើន​ទម្រង់​ទាំង​ការ​បង្ហាញ​នៅ​លើ​ឆាក​ផ្លូវ​ការ​កណ្ដាល​កម្មវិធី និង​តាម​ទីតាំង​នៃ​ស្តង់​និមួយៗ។ ដោយ​ឡែក ភស្តុតាង​ប្រវត្តិសាស្ត្រ​ដែល​រួម​មាន​ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​តា​មាន់- តា​ក្របី សម្រាប់​ដាក់​ជូន​ប្រតិភូ​អន្តរជាតិ​បាន​ទស្សនា​និង​ស្វែង​យល់​ឱ្យ​បាន​កាន់​តែ​ច្បាស់ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ព្រឹត្តិការណ៍ ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍នេះជាការតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី។

ព្រឹត្តិការណ៍នេះដែរមានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់​សហគមន៍​ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា