ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០


ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាវេទិកាដ៏ឧត្តុង្គឧត្តមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីសក្តានុពល វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមហ៊ុនកូនខ្មែរ វឌ្ឍនៈ បានចូលរួមឧបត្ថម្ភ និងគាំទ្រព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ព្រមទាំងផ្តល់ជូនផលិតផលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ ដើម្បីបម្រើជូនប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកពីបណ្តាប្រទេសនានា។

ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាព និងស្តង់ដារខ្ពស់ សម្រាប់បម្រើក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ការជ្រើសរើសនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ក៏ដូចជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់ផលិតផលខ្មែរ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងស្តង់ដារនៃព្រឹត្តិការណ៍អន្តរជាតិលំដាប់ខ្ពស់។ នេះក៏ជាឱកាសដ៏មានតម្លៃក្នុងការលើកស្ទួយកិត្យានុភាពផលិតផលជាតិ និងបង្ហាញពីសមត្ថភាពរបស់សហគ្រាសកម្ពុជា នៅលើឆាកអន្តរជាតិ។

ក្រោមស្មារតីខ្មែរតែ១ សូមចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកកាន់ទឹកដីកម្ពុជា ព្រមទាំងសូមជូនពរឱ្យព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា