យុវតី២ រូបនៃសមាគមកាយឫទ្ធិនារីកម្ពុជា ស្ថិតក្នុងចំណោមប្រតិភូយុវជនខ្មែរទាំង ៨ តំណាងឲ្យកម្ពុជា នៅ Asia Youth Leaders 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវតី២ រូបនៃសមាគមកាយឫទ្ធិនារីកម្ពុជា ស្ថិតក្នុងចំណោមប្រតិភូយុវជនខ្មែរទាំង ៨ តំណាងឲ្យកម្ពុជា នៅ Asia Youth Leaders 2026

យុវតី២ រូបនៃសមាគមកាយឫទ្ធិនារីកម្ពុជា ស្ថិតក្នុងចំណោមប្រតិភូយុវជនខ្មែរទាំង ៨ តំណាងឲ្យកម្ពុជា នៅ Asia Youth Leaders 2026

កាលពីពេលកន្លងទៅថ្មីៗ​ប្រតិភូ​យុវជន​កម្ពុជា ៨ រូប ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ចូលរួម​កម្មវិធី “Asia Youth Leaders 2026” ដោយ​ក្នុង​នោះ​មាន​យុវតី​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ២ រូប ទី​១គឺយុវតី បាន សុខស៊ីណា សមាជិកា​សកម្ម នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា សាខា​ខេត្ត​កំពត និង​យុវតី ឃូ មរកត សមាជិកា​សកម្ម នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា សាខា​ខេត្ត​បាត់ដំបង។

កម្មវិធី “Asia Youth Leaders 2026” បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​អូគីណាវ៉ា និង​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ ២៦ ខែ​កក្កដា ដល់​ថ្ងៃ ១ ខែ​សីហា ឆ្នាំ ២០២៦ ក្រោម​ការ​ផ្ដួចផ្ដើម​ពី មូលនិធិ AEON 1% Club Foundation។ ជា​មោទកភាព​របស់​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ដែល​យុវតី បាន សុខស៊ីណា ទទួល​បាន ជយលាភី​លេខ៣ លើ​ការ​ធ្វើ​បទ​បង្ហាញ​ជា​ក្រុម ក្នុង​ចំណោម​ក្រុម​សរុប​ចំនួន ១០ ក្រុម។

កម្មវិធី​ឆ្នាំនេះ​ផ្ដោត​លើ​ប្រធានបទ «សន្តិភាព (Peace)» ដោយ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី បាន​ជួបជុំ ផ្លាស់ប្ដូរ​បទ​ពិសោធន៍ ចែករំលែក​ទស្សនៈ និង​រួមគ្នា​ស្វែង​រក​គំនិត​ថ្មីៗ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សន្តិភាព ការយោគយល់ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់។

ជា​មោទនភាព​សម្រាប់​កម្ពុជា ក្នុង​ការ​វាយតម្លៃ​សកម្មភាព Group Presentation ដែល​ជ្រើសរើស​ក្រុម​ធ្វើ​បទ​បង្ហាញ​ឆ្នើម​ចំនួន ៣ ក្រុម ប្រតិភូ​យុវជន​កម្ពុជា​សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង ក្រុម​ជយលាភី​ទាំង ៣ និង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ ការ​គិត​វិភាគ និង​ស្មារតី​សហការ ដែល​នាំ​ឲ្យ​ក្រុម​ទាំងអស់​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កោត​សរសើរ។

ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​លើ​ទឹកដី​ជប៉ុន ប្រតិភូ​យុវជន​កម្ពុជា​ក៏​បាន​នាំ​យក​នូវ​ការ​សម្ដែង​សិល្បៈ​វប្បធម៌​ខ្មែរ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ បេតិកភណ្ឌ វប្បធម៌ និង​ភាព​សម្បូរ​បែប​នៃ​សិល្បៈ​ប្រពៃណី​ខ្មែរ ទៅកាន់​​យុវជន​អន្តរជាតិ ដែល​ទទួល​បាន​ការ​កោតសរសើរ និង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ចូលរួម​កម្មវិធី។

សមិទ្ធផល​ទាំងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព ភាព​ជា​អ្នកដឹកនាំ ទំនុក​ចិត្ត និង​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​របស់​យុវជន​កម្ពុជា ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​នៅ​លើ​វេទិកា​អន្តរជាតិ ព្រម​ទាំង​រួម​ចំណែក​ពង្រឹង​មិត្តភាព ការយោគយល់ និង​សន្តិភាព​រវាង​យុវជន​ក្នុង​តំបន់​អាស៊ី៕

រូបភាព៖ Girl Guides Association of Cambodia និង អគ្គនាយកដ្ឋានយុវជន

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា