នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

30ឆ្នាំបន្ទាប់ពីការប្រកួតជើងឯកតំបន់អាស៊ាន (ASEAN Championship) ត្រូវបានបង្កើតឡើងជាលើកដំបូង ពេលនេះកម្ពុជាទទួលបានកិត្តិយសយ៉ាងធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកជាផ្លូវការ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ។

Advertisement

ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា៖ នៅល្ងាចស្អែកនេះ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបើកទ្វារស្វាគមន៍អ្នកគាំទ្រសម្រាប់ទស្សនាផ្ទាំងទស្សនីយភាពដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំយ៉ាងខ្លាំង នោះគឺពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026។ ពិធីដ៏អស្ចារ្យនេះនឹងមានការចូលរួមសម្តែងយ៉ាងពិសេសពី អ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ចេណ្ណា និងលោក សុខ សម្បត្តិ ហើយបន្ទាប់មកទៀត គឺការប្រកួតបើកឆាកក្នុងពូល A ដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី។

ការទិញសំបុត្រចូលរួមទស្សនាកំពុងតែមានការកើនឡើងយ៉ាងខ្លាំងមុនការប្រកួតចាប់ផ្តើម ដូចនេះសូមបងប្អូនអ្នកគាំទ្រទាំងអស់ប្រញាប់រួសរាន់ទិញសំបុត្រឱ្យបានមុន ដើម្បីកុំឱ្យខកខានឱកាសទស្សនាព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះ។ ទ្វារកីឡដ្ឋាននឹងបើកទទួលអ្នកគាំទ្រចាប់ពីម៉ោង ៤:០០ រសៀលតទៅ, ពិធីបើកជាផ្លូវការនឹងចាប់ផ្តើមនៅម៉ោង ៦:៣០ នាទីល្ងាច ហើយការប្រកួតរវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមនៅម៉ោង ៧:០០ នាទីយប់។ សំបុត្រមានដាក់លក់នៅបញ្ជរលក់សំបុត្រស្តាតអូឡាំពិក​ និងលក់ផ្ទាល់នៅថ្ងៃប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយលោកអ្នកអាចរកទិញបានតាមប្រព័ន្ធអនឡាញតាមរយៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា https://ffcambodia_bot.t.me/home

អ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ចេណ្ណា និងលោក សុខ សម្បត្តិ នឹងរួមគ្នាបកស្រាយបទចម្រៀងផ្លូវការប្រចាំព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026 ដែលមានចំណងជើងថា «១២ ប្រទេស បេះដូងតែមួយ» (12 Nations, 1 Heartbeat) ជា ១២ ភាសា ដើម្បីជានិមិត្តរូបនៃសាមគ្គីភាព និងបំណងប្រាថ្នារួមគ្នារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បណ្តាសមាគមសមាជិក AFF ព្រមទាំងអ្នកគាំទ្រ និងសហគមន៍បាល់ទាត់អាស៊ានទាំងមូល។ លើសពីនេះ ពិធីបើកក៏នឹងមានការរួមបញ្ចូលគ្នារវាងទម្រង់សិល្បៈវប្បធម៌បុរាណ និងសម័យផងដែរ។

ពិធីបើកជាផ្លូវការ និងការប្រកួតរវាងកម្ពុជា ជាមួយសិង្ហបុរី នឹងមានការផ្សាយបន្តផ្ទាល់ទូទាំងប្រទេសនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន (Bayon TV) និងការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ASEAN United FC (@aseanutdfc) រួមមាន YouTube, Facebook, TikTok, Instagram និង X ដើម្បីនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យដែលគ្រប់គ្នាទន្ទឹងរង់ចាំនេះ ជូនដល់អ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ាន និងទស្សនិកជននៅជុំវិញពិភពលោក។

នេះគឺជារាត្រីដ៏សំខាន់ដែលកម្ពុជាបានខិតខំប្រឹងប្រែងរៀបចំឆ្ពោះទៅ — ជាខណៈពេលដែលកម្ពុជាឈរនៅលើឆាក   កណ្តាលនៃពានរង្វាន់ ASEAN Hyundai Cup™ ដែលត្រូវបានគេស្គាល់ថាជាម្កុដពេជ្រនៃវិស័យបាល់ទាត់អាស៊ាន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១៦ នៃព្រឹត្តិការណ៍នេះ។ កម្ពុជានឹងបង្ហាញខ្លួនជាលើកទី១១ នៅក្នុងការប្រកួតដ៏មានកិត្យានុភាពមួយនេះ ហើយកំពុងស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបានយកឈ្នះលើក្រុមទីម័រខាងកើត ស្មើជាមួយម៉ាឡេស៊ី និងចាញ់សិង្ហបុរី ព្រមទាំងថៃ ក្នុងលទ្ធផលប្រកៀកប្រកិត។

សូមរួសរាន់ទិញសំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការ និងរួមគ្នាស្រែកហ៊ោរកញ្ជ្រៀវគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង!

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា