មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០ «Battle of the Chefs 2026» នៅ​ប្រទេស​ម៉ាឡេស៊ី។

តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា សមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​សរុប​ ១១ គ្រឿង ក្នុង​នោះ​មេដាយ​ប្រាក់ ៣ គ្រឿង និង​មេដាយ​សំរិទ្ធ ៨ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០ «Battle of the Chefs 2026» ដែល​រៀប​ចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ដល់ ២៤ ខែ តុលា ឆ្នាំ ២០២៦ នៅ​ទី​ក្រុង Penang ប្រទេស​ម៉ាឡេស៊ី។

នេះ​ជា​សមិទ្ធផល​ដែល​គួរ​ឱ្យ​មាន​មោទកភាព​បំផុត ព្រោះ​ជយលាភី​លើក​នេះ​បាន​បង្ហាញ​អំពី​សមត្ថភាព ទេពកោសល្យ និង​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​ចុងភៅ​កម្ពុជា ជា​ពិសេស​បាន​រួម​ចំណែក​លើក​កម្ពស់​កិត្យានុភាព​ម្ហូប​អាហារ​ខ្មែរ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​ម្ហូប​អាហារ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

គួរ​ឱ្យ​ដឹង​ថា សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs Association – CCA) គឺ​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ផ្លូវ​ការ​មួយ​ដែល​តំណាង​ឱ្យ​អ្នក​ជំនាញ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ម្ហូប​អាហារ និង​ចុងភៅ​នៅ​ប្រទេស​កម្ពុជា៕

រូបភាព ៖ ក្រសួងទេសចរណ៍ និង Cambodia Chefs Association

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា