Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart ដែលជាម្ចាស់បទដ៏ល្បី “RUDE” មកពីផលិតកម្ម SM Entertainment បានចូលសរសេរខំមិនជាភាសាខ្មែរនៅក្នុងបណ្តាញសង្គម Weverse ថា “S2U!! ខ្ញុំស្រឡាញ់អ្នក សូមកុំចាកចេញពីខ្ញុំ” ក្នុងចំណោមខំមិនច្រើនភាសាផ្សេងទៀត។

Advertisement

បើទោះបីជាសកម្មភាពនេះតិចតួចក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាការបង្កើនភាពជិតស្និទ្ធរវាងអាយដល និងអ្នកគាំទ្រឱ្យបានស្និទ្ធស្នាលជាងមុន។ លើសពីនេះនាងក៏បានចូលឆ្លើយឆ្លងតាមរយៈខំមិនជាមួយអ្នកគាំទ្រកម្ពុជាជាហូរហែផងដែរ។ នេះអាចរាប់ថាជាការបង្ហាញពីការយកចិត្តទុកដាក់របស់សិល្បករខេប៉ុបមកលើអ្នកគាំទ្រកម្ពុជាខ្លាំងជាងមុនផងដែរ។

គួរឱ្យដឹងផងដែរថា Weverse គឺជាវេទិកាដែលប្រជុំទៅដោយតារាខេប៉ុបល្បីៗលំដាប់ពិភពលោកជាច្រើន និងអ្នកគាំទ្ររាប់លាននាក់ដូច្នេះការប្រើប្រាស់ភាសាខ្មែរនៅបណ្ដាញសង្គមមួយនេះនឹងអាចជួយឱ្យភាសាជាតយើងកាន់តែមានភាពលេចធ្លោ។ ជាពិសេសវាក៏អាចរាប់ថាជាសញ្ញាល្អមួយដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅមួយទៀតសម្រាប់វិស័យខេប៉ុប ដែលសិល្បករអាចស្វែងយល់បានច្រើនជាងមុនពីខ្មែរម្ដងបន្ដិចៗ។

គួរបញ្ជាក់ផងដែរ Carmen គឺជាសមាជិកក្រុមចម្រៀងនារី Heart2Heart និងជាជនជាតិឥណ្ឌូនេស៊ីដំបូងគេបង្អស់ដែលបានបង្ហាញក្រោមផលិតកម្ម SM Entertainment​ ក្នុងឆ្នាំ ២០២៣ ជាមួយនឹងអាល់ប៊ុបទោល The Chase៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា