រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍

រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍

កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាញសារព័ត៌មានសិង្ហបុរី Mediacorp បានប្រកាសថា ការផលិតឡើងវិញទីបីនៃរឿងភាគដ៏ល្បីល្បាញលំដាប់កំពូល “Little Nyonya” (ជីវិតនាងនូយ៉ា) កំពុងស្ថិតក្នុងដំណាក់កាលផលិតហើយ ហើយបច្ចុប្បន្នកំពុងរៀបចំការបើកទទួលពាក្យប្រកួតសម្ដែងសាកល្បង (Audition) ជាសាធារណៈសម្រាប់ទាំងតួឯក និងតួរង។

Advertisement

យោងតាម Mediacorp បានឱ្យដឹងថា «បុគ្គលដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រដែលកែច្នៃឡើងស្របទៅតាមតួអង្គ និងបទពិសោធន៍របស់ពួកគេ»។ ចំពោះអ្នកដែលលេចធ្លោជាងគេ ក៏អាចនឹងត្រូវពិចារណាសម្រាប់គម្រោងនានានាពេលអនាគត ក៏ដូចជាការចុះកិច្ចសន្យាជាតារានៅក្រោមដំបូល Mediacorp ផងដែរ។

លក្ខខណ្ឌ និងវិធីសាស្ត្រនៃការដាក់ពាក្យ៖

បេក្ខជនអាចជា ជនជាតិណាក៏បាន (មិនកំណត់សញ្ជាតិឡើយ) ប៉ុន្តែត្រូវតែមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ។ ដើម្បីដាក់ពាក្យ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែផ្ញើអ៊ីមែលទៅកាន់ [email protected] ដោយភ្ជាប់មកជាមួយនូវព័ត៌មានដូចខាងក្រោម៖

  • រូបថតត្រឹមកឡើង និងរូបថតមួយជំហរខ្លួន ដែលទើបតែថតថ្មីៗ
  • ឈ្មោះ, អាយុ, កម្ពស់ និងព័ត៌មានទំនាក់ទំនង
  • ប្រវត្តិរូបសង្ខេបនៃការសម្តែង (ប្រសិនបើមាន)
  • វីដេអូណែនាំខ្លួនឯងជា ភាសាចិន ដែលមានរយៈពេលក្រោម ៣០ វិនាទី

ការបិទទទួលពាក្យនឹងបញ្ចប់នៅ ថ្ងៃទី ១២ កក្កដា ហើយបេក្ខជនដែលត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងនឹងត្រូវអញ្ជើញឱ្យចូលរួមការសាកល្បងសម្តែងនៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា។

ការផលិតឡើងវិញទីបីនៃរឿង Little Nyonya នេះ ត្រូវបានកំណត់កាលវិភាគចាក់ផ្សាយជាផ្លូវការនៅក្នុង ឆ្នាំ ២០២៨ ដោយដឹកនាំផ្ទាល់ដោយផលិតករប្រតិបត្តិ Canter Chia និងសរសេរអត្ថបទភាពយន្តដោយអ្នកនិពន្ធរឿង Ang Eng Tee ដែលជាអ្នកនិពន្ធសាច់រឿងក្នុងវគ្គ Little Nyonya ទាំងពីរភាគដំបូងផងដែរ។

គួររំលឹកផងដែរថា រឿងដើមនៃ Little Nyonya បានចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ Channel 8 របស់ Mediacorp ក្នុងឆ្នាំ ២០០៨ ដោយរៀបរាប់ពីជីវិតរបស់តួអង្គ Yueniang (សម្តែងដោយ Jeanette Aw) ជាស្ត្រីជាប់សែស្រឡាយចិន-ម៉ាឡេ ម្នាក់ដែលបានជម្នះរាល់ឧបសគ្គជាច្រើនទសវត្សរ៍។

ចំណែកការផលិតឡើងវិញលើកទី២ មានចំណងជើងថា “Emerald Hill” បានចាក់ផ្សាយកាលពីឆ្នាំ ២០២៥ កន្លងទៅ ចូលរួមសម្តែងដោយ Tasha Low, Chantalle Ng និង Ferlyn Wong ដោយនៅក្នុងនោះ Jeanette Aw ក៏បានត្រឡប់មកសម្តែងផងដែរក្នុងតួអង្គដដែលគឺ Yueniang ។ រឿង Emerald Hill បានសម្រេចនូវជោគជ័យយ៉ាងធំធេងដោយទាក់ទាញអ្នកទស្សនាបានជាង ២.១ លាននាក់នៅក្នុងប្រទេសសិង្ហបុរី និងបានក្លាយជារឿងភាគសិង្ហបុរីដំបូងគេបង្អស់ដែលបានបើកឆាកឈរនៅចំណាត់ថ្នាក់លេខ ១ នៅលើ Netflix Singapore ។

លោកស្រី Virginia Lim ប្រធានផ្នែកមាតិកា និងទេពកោសល្យរបស់ Mediacorp បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

«រឿង Little Nyonya នៅតែបន្តដក់ជាប់ក្នុងចិត្តទស្សនិកជន ដោយសារតែភាពរឹងមាំនៃតួអង្គ និងការសម្តែង។ នៅពេលឈានទៅកាន់ Version បន្ទាប់ យើងនឹងនាំយកកេរដំណែលនេះទៅមុខបន្តទៀត ជាមួយនឹងមហិច្ឆតាដ៏ច្បាស់លាស់សម្រាប់អ្វីដែលនឹងមកដល់ខាងមុខ»។

«ពួកយើងកំពុងស្វែងរកបុគ្គលដែលមានវត្តមានដ៏លេចធ្លោ មានសមត្ថភាពបត់បែន និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកតួនាទីទាំងនេះ។ យើងជឿជាក់ថា ទេពកោសល្យដ៏ខ្លាំងក្លាអាចលេចចេញពីគ្រប់ទិសទី ហើយអ្នកដែលត្រូវបានជ្រើសរើស នឹងទទួលបានការណែនាំ និងការគាំទ្រដើម្បីបំពេញតម្រូវការនៃការផលិត។ ការស្វែងរកនេះ គឺសំដៅលើការស្វែងរកមនុស្សដែលត្រឹមត្រូវបំផុត ដើម្បីដឹកនាំសាច់រឿងនេះទៅមុខបន្តទៀត» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា