Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក នោះ​គឺ​ប្រាសាទ​អង្គរវត្ត។

Advertisement

ក្រុម​ការងារ Miss International Cambodia បាន​នាំ​យក​កញ្ញា Catalina Duque ម្ចាស់​មកុដ Miss International ២០២៥ ទៅ​ស្លៀក​សម្លៀកបំពាក់​បុរាណ​ខ្មែរ។ គីមលាង បាន​នាំ Catalina ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​បាន​បង្ហាញ​ឲ្យ Miss International 2025 ពី​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ ហើយ​ឲ្យ​បវរកញ្ញា​កូឡុំប៊ី​រូប​នេះ​ឃើញ​យ៉ាង​ច្បាស់​ថា ឈុត​ស្បៃ​ខ្មែរ​មាន​តាំង​ពី​យូរលង់​ណាស់​មក​ហើយ។

នេះ​គំនិត​ដ៏​ឆ្លាត​វៃ​អាច​ច្បាស់​ជាង​សម្ដី ដោយ​ធ្វើឲ្យ​ពិភពលោក​ដឹង​ឮ​ពី​ស្បៃ ថា​ជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​បុរាណ ដែល​ផ្សារ​ភ្ជាប់​នឹង​ប្រវត្តិសាស្ត្រ​តាំង​ពី​សម័យ​ហ្វូណន តាម​រយៈ​បវរកញ្ញា Catalina Duque។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ Miss International Cambodia 2026 អំឡុង​ពេល​ដែល​បវរកញ្ញា​កូឡុំប៊ី​ទស្សនា​ចម្លាក់​នានា​តាម​ប្រាសាទ​ខ្មែរ​ដ៏​អស្ចារ្យ​នោះ​បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​សម្លៀកបំពាក់​ខ្មែរ ដែល​បញ្ជាក់​បាន​យ៉ាង​ពិត​ប្រាកដ​ថា​ខ្មែរ ជា​ពូជពង្ស​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ និង​មាន​ភាព​ជឿនលឿន​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ម្ចាស់​មកុដ Miss International ២០២៥ បាន​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​របស់​នាង​ធ្លាប់​មក​កម្ពុជា ហើយ​ផ្ដាំ​កញ្ញា​ថា បើ​មក​ដល់​កម្ពុជា​កុំ​ភ្លេច​ឲ្យ​សោះ ទៅ​លេង​ប្រាសាទ​បុរាណ​ខ្មែរ គឺ​អង្គរ​វត្ត។ បាន​មក​ដល់​ទឹកដី​នៃ​ខេត្ត​សៀមរាប Catalina Duque បាន​គ្រង​ឈុត​ស្បៃ​ខ្មែរ និង​ឈុត​នាយរោង​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ។

Miss International 2025 ​កញ្ញា Catalina Duque រំភើប​ឡើងស្រក់ទឹកភ្នែក ពេល​បាន​មក​ទស្សនា​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ និង​មាន​វ័យ​ចំណាស់​បែបនេះ ក៏​ជា​ឪពុក​របស់​កញ្ញា ពេល​មក​ដល់​កម្ពុជា​ដែរ។ ម្ចាស់​មកុដ Miss International 2025 ​ បាន​បង្ហាញ​សកម្មភាព​របស់​ខ្លួន​លើ Instagram ជាច្រើ​ន​ហូរហែ ដែល​ជា​ការ​ជួយ​ប្រម៉ូត​ពី​កម្ពុជា​ផ្ទាល់​តាំងពី​ថ្ងៃ​នាង​មក​ដល់​ម្ល៉េះ។ មិន​ថា​កន្លែង​ស្នាក់​នៅ អាហារ​សម្លៀកបំពាក់ និងរមណីយដ្ឋាន​ផ្សេង​ៗ Catalina បាន​បង្ហោះ​ទាំងអស់៕

រូបភាព៖ Nikor, Sokea Kimleang និង Miss International Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា