ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

Advertisement

កាលពី​ថ្ងៃ ៣ ខែ​សីហា ឆ្នាំ ២០២៦ សមាគម​សិល្បករ​ខ្មែរ ​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បានសហការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) រៀបចំសិក្ខាសាលាលើកដំបូងស្តីពី «ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ» ដោយ​មាន​សិល្បករ-សិល្បការិនី និង​អ្នក​សារព័ត៌មាន​ចូលរួម​កុះករ​ប្រមាណ ១០០នាក់។ ប្រថាន​សមាគម​សិល្បករ​ខ្មែរ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នាំ​សិល្បករ​មក​ឈ្វេង​យល់​ពី​ឧបករណ៍​ហិរញ្ញ​វត្ថុ និង​ឱកាស​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ ជា​ការ​លើក​កម្ពស់​ការ​យល់​ដឹង ក៏​ដូចជា​នាំ​ឲ្យ​អ្នក​ដែល​មាន​អាជីព​សិល្បៈ ដឹង​ពី​យុគសម័យ​ថ្មី​នៃ​របត់​ពិភពលោក។

ប្រធានសមាគមសិល្បករខ្មែរ បាន​បញ្ជាក់​ថា នេះ​ជា​ការ​បត់បែន និង​ទស្សន​វិស័យ​ថ្មី​សម្រាប់​សិល្បករ​ខ្មែរ​ឲ្យ​ដើរ​ទាន់​ទាន់​សម័យកាល ដែល​របត់​ពិភពលោក និង​បច្ចេកវិទ្យា​សកល​កំពុង​តែ​ស្ថិត​នៅ​កន្លែង​ណា។ នេះ​ជា​ជំហាន​ដំបូង ដោយ​ឲ្យ​សិល្បករ​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បង្កើត​ប្រភព​ចំណូល​អកម្ម​បន្ថែម​ពី​លើ​កម្រៃ​បាន​មកពី​ការ​សម្ដែង។

មួយ​វិញ​ទៀត នេះ​ជា​ខែល​ការពារ​សិល្បករ​ពី​ការ​ឆបោក ព្រោះ​ការ​បណ្ដុះបណ្ដាល​ជួយ​ឲ្យ​សិល្បករ​យល់ដឹង​ពី​ការ​គ្រប់គ្រង​ហានិភ័យ និង​ការ​វិនិយោគ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ពី​ការ​ឆបោក​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ពី​សិល្បករ​។ សិល្បករ-សិល្ប​ការិនី នឹង​ប្រើប្រាស់​ឥទ្ធិពល និងបណ្តាញសង្គម (Followers) របស់​ខ្លួន ដើម្បី​ចែករំលែក​ចំណេះដឹង​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​នេះ បន្តទៅកាន់សាធារណជន និង​អ្នកគាំទ្រ។


ការ​ទទួល​បាន​អត្ថប្រយោជន៍​ផ្ទាល់​ៗ​របស់​សិល្បករ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ សិល្បករ-សិល្ប​ការិនី​ទាំង​អស់​ដែល​បាន​ចូលរួម ទទួល​បាន​កញ្ចប់​ប្រយោជន៍​ភ្លាម​ៗ​សម្រាប់​ការ​អនុវត្ត​​ជាក់ស្ដែង រួមមាន៖ លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) ដោយ​សេរី និង​មិន​គិត​ថ្លៃ, គណនី​ជួញដូរ​ភាគហ៊ុន បើក​ជូន​ដោយ​ឥត​គិតថ្លៃ, ភាគហ៊ុន ៥ ភាគហ៊ុន (ក្រុមហ៊ុន Cellcard / CAM GSM) ស្មើនឹងទឹកប្រាក់ ១៥,០០០ រៀល ដើម្បី​សាក​ល្បងទិញ-លក់ក្នុងទីផ្សារជាក់ស្តែង។

ក្នុង​ឱកាស​នោះ​ដែរ​លោក ស៊ូ សុជាតិ (អគ្គនាយក ន.ម.ក.) ក៏​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា៖«សិល្បៈ​បង្កើត​តម្លៃ​តាមរយៈ​ទេពកោសល្យ និង​ការ​ច្នៃ​ប្រតិដ្ឋ ខណៈ​ការ​វិនិយោគ​បង្កើត​តម្លៃ​តាមរយៈ​ចក្ខុវិស័យ។ សិល្បករ គឺជា​បុគ្គល​មាន​ឥទ្ធិពល​លើ​ការ​គិត​របស់​សាធារណជន ក្នុង​ការ​បណ្ដុះ​វប្បធម៌​វិនិយោគ​នៅកម្ពុជា»៕

រូបភាព៖ សមាគមសិល្បករខ្មែរ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា