លោក Raul CEO Miss Universe បង្ហោះឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា លើអាខោន IG | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Raul CEO Miss Universe បង្ហោះឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា លើអាខោន IG

លោក Raul CEO Miss Universe បង្ហោះឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា លើអាខោន IG

មុន​នេះ​បន្តិច​ លោក Raul Rocha អ្នក​គ្រប់​គ្រងស្ថាប័ន Miss Universe បាន​បង្ហោះ​ឈុត​តំណាង​ជាតិ​កម្ពុជា​ដែល​គ្រង​ដោយ​បវរ​កញ្ញា ហ្វីយ៉ាតា នៅ​លើ Story IG របស់​លោក ក្នុង​ចំណោម​បេក្ខភាព​បវរ​កញ្ញា​ជា​ច្រើន​នាក់​ទៀត។

Advertisement

ការ​បង្ហាញ​វត្តមាននៃ​ឈុត​តំណាង​ជាតិ​កម្ពុជា​នៅ​លើ IG ផ្លូវ​ការ​របស់​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ Miss Universe នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​​រំភើប​ចិត្ត​ជា​ខ្លាំង ត្បិត​ថា​មិន​មែន​មាន​តែ​កម្ពុជា​ដែល​មាន​វត្តមាន​នៅ​ក្នុង Story IG របស់​លោក​ក៏ដោយ ប៉ុន្តែ​តាម​រយៈ​ការ​បង្ហោះ​​មួយ​នេះ​ហោច​ណាស់​កម្ពុជា​ក៏​ទទួល​បាន​ការ​ដឹង​លឺ​និង​ស្គាល់​ពី​សំណាក់​អ្នក​រៀប​ចំ​កម្មវិធី​រូបនេះផង​ដែរ។

គួរ​បញ្ជាក់​ដែរ លោក Raul Rocha ក៏​ធ្លាប់​បាន​បង្ហោះ​បេក្ខភាព​បវរ​កញ្ញា Miss Universe ដោយ​បាន​ដាក់​រូប​បវរ​កញ្ញា ហ្វីយ៉ាតា នៅ​ខាង​លើ​គេ​ទៀត​ផង។ លោក Raul Rocha គឺ​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​វិស័យ​បវរ​កញ្ញា ជា​ពិសេស​ក្នុង​កម្មវិធី Miss Universe ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​តែ​ម្ដង។

គួរ​ឱ្យ​ដឹង​ថា ការ​នាំ​យក​ឈុត ចាប៉ី​មាស​កម្ពុជា ទៅ​បង្ហាញ​នៅ​លើ​ប្រកួត​លំដាប់​អន្តរជាតិ Miss Universe 2025 នា​ពេល​នេះ​គឺ​ជា​មោទកភាព​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​បើក​បង្ហាញ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ទៅ​កាន់​ឆាក​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន និង​ពេល​ខាង​មុខ៕

រូបភាព ៖ Miss Universe & Raul Rocha

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា