Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាតមិននេះជាប្រាក់សុទ្ធ មិនមានដាក់ទ្រព្យបញ្ចាំ។

Advertisement

យោងតាមឯកសារចុះបញ្ជីតុលាការ កាលពីខែកុម្ភៈឆ្នាំមុន តារារ៉េបប្រចាំក្រុម Stray Kids រូបនេះ បានទិញអាផាតមិនទំហំ ១៩៨ ម៉ែត្រការ៉េ ដែលជាផ្នែកមួយនៃគម្រោង Hyundai Apartments ក្រោមឈ្មោះលោកផ្ទាល់ ។ ខណៈការទិញ-លក់នេះ ធ្វើឡើងដោយមិនមានការដាក់បញ្ចាំទ្រព្យឡើយបញ្ជាក់ថា លោកបានទិញអាផាតមិននេះដោយប្រាក់សុទ្ធ។

ទន្ទឹមគ្នាដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យម្នាក់បានឱ្យដឹងថា តារាប្រុសកើតឆ្នាំ ១៩៩៩ រូបនេះបានជ្រើសរើសយកយូនីតស្ថិតនៅជាន់ពិសេស (Royal-floor) ក្នុងអគារដែលអាចមើលឃើញទិដ្ឋភាពទន្លេ Han យ៉ាងច្បាស់ ដែលលោកចាត់ទុកថា សកម្មភាពនេះជាការវិនិយោគរយៈពេលវែង។

សូមបញ្ជាក់ថា អាគារអាផាតមិនរបស់ Hyundai ដែលបែងចែកជាគម្រោងទី ១ និងទី​ ២នេះ បានសាងសង់ជាលើកដំបូងក្នុងឆ្នាំ ១៩៧៦ មានសរុប ១៣ អគារ សម្រាប់ ៩៦០ គ្រួសារ។ ខណៈតម្លៃក្នុងពេលបច្ចុប្បន្នវិញ អាផាតមិនទំហំ ១៩៨ ម៉ែត្រការ៉េដូចគ្នានេះ មានតម្លៃហក់ឡើងដល់ទៅ ១០.៥ ពាន់លាន ទៅ ១៦.៥ ពាន់លានវ៉ុន។

គួរឱ្យដឹងផងដែរថា បរិវេណអាផាតមិននេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឡើងវិញនៃស្រុក Gangnam 3 ដែលមានអាគារកំពុងសាងសង់ឡើងវិញចំនួន ៣០ អគារ ជាទីលំនៅសម្រាប់ ៥ ០០០ គ្រួសារ។ ក្រៅពី Changbin តារាល្បីៗដែលបានទិញអចលនទ្រព្យក្នុងគម្រោងតែមួយនេះ រួមមាន ពិធីករទូរទស្សន៍ Yoo Jae Seok និងតារាចម្រៀង Max Changmin៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា