ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង “Pursuit of Jade”  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅលោក Jing Quan ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីនបានប្រកាសថា តារាសម្ដែងវ័យ ២៨ ឆ្នាំរូបនេះត្រូវបានអញ្ជើញជាផ្លូវការឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីឡា។

Advertisement

ប៉ុន្តែសម្រាប់ព័ត៌មានលម្អិត និងកាលវិភាគពិតប្រាកដនៃការធ្វើដំណើរនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ យោងតាម Philstar.com បានទាក់ទងទៅកាន់ស្ថានទូតចិនប្រចាំទីក្រុងម៉ានីឡា ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបវិញនៅឡើយទេ យ៉ាងណាដំណឹងដែលទទួលបានគឺសំបុត្រអញ្ជើញផ្លូវការមួយនេះបានទៅដល់ដៃក្រុមការងារ និងតារាប្រុសហើយ។

តារាសម្ដែង Zhang Linghe បានអង្រួនចិត្តអ្នកគាំទ្រទូទាំងពិភពលោក បន្ទាប់ពីបានដើរតួជាវីរបុរសលើសមរភូមិ Xie Zheng នៅក្នុងរឿងភាគមនោសញ្ចេតនានយោបាយចិនដ៏ល្បីល្បាញប្រចាំឆ្នាំ ២០២៦ គឺរឿង “Pursuit of Jade” ដោយសម្តែងរួមគ្នាជាមួយតារាស្រី Tian Xiwei ដើរតួជា Fan Changyu។ ទោះបីជារឿងភាគនេះបានបញ្ចប់ទៅជាច្រើនខែហើយក្ដីក៏សន្ទុះនៃការគាំទ្រនៅតែបន្តកើនឡើងយ៉ាងខ្លាំងដែលធ្វើឱ្យលោកទទួលបានអ្នកតាមដាននៅលើគណនី Instagram ផ្ទាល់ខ្លួនរហូតដល់ ៥.១ លាននាក់។

ក្រៅពីស្នាដៃដ៏លេចធ្លោមួយនេះតួឯកប្រុសវ័យ ២៨ ឆ្នាំរូបនេះក៏ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះក្នុងរឿងភាគល្បីៗជាច្រើនហូរហែដូចជា Sparkle Love (2020), Love Crossed & Flourish in Time (2021), Love Between Fairy and Devil (2022), My Journey to You (2023), The Princess Royal (2024) និង The Best Thing & Our Generation (2025)។

ចំពោះគម្រោងបន្ទាប់ លោកបានត្រៀមនឹងបង្ហាញខ្លួនក្នុងរឿងភាគធំៗចំនួនពីរទៀត គឺរឿង Overdo សម្តែងជាមួយ Wang Churan និងរឿង The Road to Glory សម្តែងជាមួយ Lin Yun ដែលនឹងត្រូវចាក់ផ្សាយនៅលើទម្រង់ iQIYI និង Tencent Video៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា