សារព័ត៌មាន CGTN ចិនដាក់ចំណងជើងធំៗរៀបរាប់ពីផលប៉ះពាល់ របស់កម្ពុជាបង្កឡើងដោយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មាន CGTN ចិនដាក់ចំណងជើងធំៗរៀបរាប់ពីផលប៉ះពាល់ របស់កម្ពុជាបង្កឡើងដោយថៃ

សារព័ត៌មាន CGTN ចិនដាក់ចំណងជើងធំៗរៀបរាប់ពីផលប៉ះពាល់ របស់កម្ពុជាបង្កឡើងដោយថៃ

សារព័ត៌មាន CGTN ដ៏​ធំ​របស់​ចិន​បាន​ដាក់​ចំណង​ជើង​ធំៗ រៀបរាប់​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដណ្ដើម​ទឹក​ដី​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​សៀម​ ប្រាប់​ទៅ​កាន់​អន្តរជាតិ​និង​ពិភពលោក។

Advertisement

សារព័ត៌មាន CGTN (China Global Television Network) ដែល​ជា​អង្គភាពផ្សព្វផ្សាយអន្តរជាតិចិន និង​ជាចំ​នែកមួយនៃ China Media Group (CMG) បាន​ចុះ​ផ្សាយ​អំពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ន​កង​ទ័ព​សៀម។ ចំណង​ជើង​ធំៗ ជា​ភាសា​អង់គ្លេស​ដែល CGTN បាន​ដាក់​មាន​ដូច​ជា «កម្ពុជាស្វាគមន៍សំណើបទឈប់បាញ់ដែលសម្របសម្រួលដោយម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក, កម្ពុជាថាថៃនៅបន្តទម្លាក់គ្រាប់បែកបន្ទាប់ពីមានការអំពាវនាវឱ្យមានបទឈប់បាញ់ពីលោកត្រាំ, ជម្លោះព្រំដែនកម្ពុជា-ថៃ៖ តំបន់ជនស៊ីវិលត្រូវបានប៉ះពាល់ និងការអប់រំត្រូវបានផ្អាកក្រោយពីការប្រយុទ្ធនៅតែបន្ត…ជាដើម»។

តាម​រយៈ​ការ​ចុះ​ផ្សាយ​នូវ​ការ​ពិត​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ជន​ស៊ីវិល​ស្លូត​ត្រង់​របស់​កម្ពុជា​បាន​ជួប​ប្រទះ​នា​ពេល​នេះ​គឺ​ជា​បង្ហាញ​ប្រាប់​ទៅ​​កាន់​ពិភពលោក​ឱ្យ​បាន​ដឹង​ពី​សន្ដាន​ដ៏​អាក្រក់​របស់​ថៃ​ដែល​បាន​ប្រព្រឹត្តិ​មក​លើ​កម្ពុជា។

គួរ​ឱ្យ​ដឹង​ថា ក្រុម​ការងារ​នៃ​អង្គភាព​សារព័ត៌មាន CGTN បាន​ចុះ​​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ផ្ដិត​យក​ស្ថានភាព​ពិត​ប្រាកដ​នៃ​ការ​រង​គ្រោះ​របស់​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​ផ្ទាល់​ក្នុង​តំបន់​ភៀស​សឹក​រាប់​ម៉ឺន​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ភ្លើង​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ទាហាន​សៀម៕

ប្រភព ៖ ឯកឧត្តម Neth Pheaktra

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា