អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar… គឺមានភាពលេចធ្លោដោយសារភាពស្មុគស្មាញនៃលំដាប់សាច់រឿង និងការប្រើប្រាស់ CGI តិចបំផុតតាមដែលអាចធ្វើទៅបាន ហេតុនេះហើយទើបអ្នកគាំទ្រតែងតែឮព័ត៌មានពីកន្លែងថតភាពយន្តជានិច្ចថាលោកមានការរៀបចំធំដុំកម្រិតណា។

Advertisement

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលដែរនោះគឺផលិតករដៃមាសរូបនេះគ្មានទូរសព្ទដៃផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានសរសេរស្គ្រីបភាពយន្តទាំងមូលដោយប្រើកុំព្យូទ័រដែលមិនបានតភ្ជាប់អ៊ីនធឺណិត។ លោកបាននិយាយលេងសើចថា កូនៗរបស់លោកប្រហែលជាមើលឃើញឪពុករបស់ពួកគេជាក្រុមមនុស្សដែលប្រឆាំងនឹងគ្រឿងម៉ាស៊ីនក្នុងសម័យបដិវត្តន៍ឧស្សាហកម្មនៅអង់គ្លេស ហើយធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ដល់ The Hollywood Reporter អំពីមូលហេតុនៃរឿងនេះថា វាមិនមែនមកពីគាត់ជាមនុស្សប្រឆាំងនឹងបច្ចេកវិទ្យាទេ គឺគាត់ថែមទាំងគិតថាបច្ចេកវិទ្យាគឺជាអ្វីដែលអស្ចារ្យទៀតផង ប៉ុន្តែគាត់គ្រាន់តែជ្រើសរើសកាត់បន្ថយការរំខានសមាធិចេញពីជីវិតប្រចាំថ្ងៃឱ្យបានច្រើនបំផុតប៉ុណ្ណោះ។

ចុះចំណែករឿងការងារដែលមិនអាចគេចផុត ដូចជាការណាត់ជួប និងការសម្របសម្រួលជាមួយតារាសម្តែង តើត្រូវធ្វើដូចម្តេច? Matt Damon បានទម្លាយក្នុងអំឡុងពេលផ្សព្វផ្សាយភាពយន្ត The Odyssey ថា នៅពេលដែល Nolan ត្រូវការទាក់ទងអ្នកសម្តែង គាត់នឹងឱ្យ Emma Thomas ដែលជាភរិយា និងជាផលិតករដៃគូដែលធ្វើការកំដរគាត់រហូតមកនោះ ផ្ញើសារខ្លីទៅសួរភាគីម្ខាងទៀតមុនថា តើអាចទទួលទូរសព្ទដែរឬទេ។ បន្ទាប់មកលោក Nolan ផ្ទាល់នឹងខលទូរសព្ទត្រឡប់មកវិញពីលេខដែលគ្មាននរណាស្គាល់តាមរយៈខ្សែទូរសព្ទរបស់ស្ទូឌីយោ Universal ។ ក្រុមការងារក្នុងកន្លែងថតរបស់ Nolan ក៏បានបញ្ជាក់ផងដែរថា Nolan មិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទក្នុងពេលថតនោះទេ ទោះបីជាវាពុំអាចធ្វើបានដាច់ខាត 100% ក៏ដោយ។

បំណងប្រាថ្នាចង់គេចឱ្យឆ្ងាយពីទូរសព្ទរបស់លោក និងបម្រាមនៅក្នុងកន្លែងថតសម្រាប់ក្រុមការងារ រួមទាំងតួសម្តែងផ្ទាល់ គឺដើម្បីកាត់បន្ថយអ្វីៗដែលចូលមករំខានសមាធិ ដើម្បីឱ្យអ្នកគ្រប់គ្នានៅបំពេញការងារយ៉ាងមានប្រសិទ្ធភាពពេញលេញ និងធានាថាអ្នកគ្រប់គ្នាបានត្រឡប់ទៅផ្ទះវិញតាមពេលវេលាដែលគួរតែទៅ។

អ៊ីចឹងទេថ្ងៃនេះ សាកបកមកមើលទម្លាប់របស់យើងទាំងអស់គ្នាវិញមើល ថាតើទូរស័ព្ទនិងបណ្ដាញសង្គមកំពុងលួចយកសមាធិរបស់យើងក្នុងមួយថ្ងៃៗច្រើនកម្រិតណា ហើយតើពួកយើងហ៊ានកាត់វាចោលបានកម្រិតណាដែរ?

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា