អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award នៅមហោស្រពភាពយន្ដសិល្បៈអាស៊ីសម្រាប់ការសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដ Gezhi Town។

Advertisement

យោងទៅតាមការបង្ហោះពីអ្នកចូលរួមក្នុងកម្មវិធីបានឱ្យដឹងថា Xiao Zhan បានថ្លែងអំណរគុណជាពិសេសទៅដល់ Mo De Xian ជាតួអង្គឯកក្នុងរឿងដែលចេះតស៊ូ និងមានភាពអតធ្មត់ខ្លាំងក្នុងការការពារក្រុមគ្រួសាររបស់គេទាំងមូលក្នុងពិភពលោកមួយដ៏ច្របូកច្របល់។ ជាងនេះទៀតជំនួសនាមឱ្យតួអង្គ Xiao Zhan ក៏មិនភ្លេចអរគុណទៅដល់ Mo De Xian ដែលតស៊ូការពារផលប្រយោជន៍របស់ប្រជាជនចិនព្រមទាំងរក្សាភាពស្មោះត្រង់ចំពោះក្ដីប្រាថ្នានាពេលអនាគតផងដែរ។

គួរឱ្យដឹងផងដែរ Gezhi Town គឺជាភាពយន្តពណ៌នាពី​សមរភូមិ​ដ៏​ឃោរឃៅ​នៅ​បន្ទាយ Shi Pai នៅ West Hubei ក្នុង​ឆ្នាំ ១៩៤៣ ដែល​រៀបរាប់​ពី​រឿងរ៉ាវ​របស់​ពលរដ្ឋ​ចិន​សាមញ្ញ ​បាន​ក្រោកឈរ​ឡើង​ដើម្បី​ការពារ​មាតុភូមិ​របស់​ពួកគេ។ អ្នកភូមិបាននាំគ្នាក្រោកឡើងដើម្បីតស៊ូ នៅពេល​ពួកគេ​ឆ្លងកាត់​ការបំផ្លិចបំផ្លាញ​នៃ​ការដួលរលំ​នៃ​ទីក្រុង Nanjing ការឡោមព័ទ្ធ​ទីក្រុង Yichang និង​ការតស៊ូ​ដើម្បី​ជ័យជម្នះ​នៅ Shi Pai។ ទោះបីជា​ប្រឈមមុខ​នឹង​សត្រូវ​ដ៏​ខ្លាំង​ជាង និង​សោកនាដកម្ម​ផ្ទាល់ខ្លួន​​ក៏ដោយ ការតាំងចិត្ត​ដ៏​រឹងមាំ​របស់​ពួកគេ​ក្នុង​ការ​ទប់ទល់​បាន​ក្លាយជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​ក្នុង​សម័យកាល​នៃ​ការដួលរលំ​ជាតិ។ ក្រោយសម្ដែង Xiao Zhao ត្រូវបានអ្នកនិពន្ធរឿងលោក Lan Xiaolong បានកោតសរសើរយ៉ាងខ្លាំងតារាប្រុសម្នាក់នេះធ្វើបានយ៉ាងល្អឥតខ្ចោះទៀតផង។

គួរបញ្ជាក់ផងដែរថានេះជាពានរង្វាន់ធំទី ៣ ក្នុងឆ្នាំ ២០២៦ ដែលតារាសម្ដែងប្រុសចិន Xiao Zhan ទទួលបានក្នុងឆ្នាំនេះ ខណៈដែលពានរង្វាន់ទី ១ គឺតារាប្រុសឆ្នើមប្រចាំឆ្នាំ (Outstanding Quality Star of the Year) ក្នុងកម្មវិធី SMG China TV Series Quality Ceremony សម្រាប់តំណែងជាតួឯកប្រុសក្នុងរឿង The Legend of Zang Hai។ ពានរង្វាន់ទី ២ គឺតារាប្រុសមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំក្នុងកម្មវិធី  33rd Beijing College Student Film Festival ក្រោមប្រធានបទ “តាមរយៈខ្សែភាពយន្ដទៅកាន់យុវជន” សម្រាប់ការសម្ដែងនៅក្នុងខ្សែភាពយន្ដ Gezhi Town៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា