រូបរាងខាងក្រៅអាចចម្លងបាន តែរឿងអស្ចារ្យទាំងនេះ គ្មានស្ថាបត្យករណាលើលោកនេះ ចម្លងអង្គរបានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រូបរាងខាងក្រៅអាចចម្លងបាន តែរឿងអស្ចារ្យទាំងនេះ គ្មានស្ថាបត្យករណាលើលោកនេះ ចម្លងអង្គរបានឡើយ

រូបរាងខាងក្រៅអាចចម្លងបាន តែរឿងអស្ចារ្យទាំងនេះ គ្មានស្ថាបត្យករណាលើលោកនេះ ចម្លងអង្គរបានឡើយ

គ្មានស្ថាបត្យករណាលើលោកនេះ ចម្លងអង្គរបានឡើយ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា ម្នាក់ក្នុងចំណោមពួកអ្នកទេសចរលោកខាងលិចទៅកាន់ប្រាសាទអង្គរគឺលោក អានតូនីញូ ដា មាដេឡេណា” (Antonio da Magdalena) លោកជាបុព្វជិត សាសនកាតុលិក (Catholic Religion) ជាជនជាតិ “ប៉ុទុយហ្គេស” (Portuguese) បានធ្វើកំណត់ត្រានៃការរកឃើញប្រាសាទអង្គរនៅឆ្នាំ១៥៨៦។

១៥៨៦

សំណង់ដែលមិនអាចពិពណ៌នា លោកបាននិយាយថា «វា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិកបាន វាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងពិភពលោក។ វាមានប្រាង្គច្រើន និងការតុបតែងយ៉ាងប្រណីត ហើយពិតជាអស្ចារ្យបំផុត ដែលជាទេពកោសល្យមនុស្សនឹងអាចគិតដល់»។

ខាងក្រោមនេះ AMS គ្រាន់តែធ្វើការស្រាវជ្រាវចំណុចសំខាន់ៗ ដែលជាភាពអស្ចារ្យនៃមហាប្រាសាទមួយនេះ ដែលជាអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា គ្មានជាតិសាសន៍ណា ឬ ស្ថាបត្យករណា នៅលើលោកនេះ អាចចម្លងបានឡើយ៖

រយៈពេលនៃការសាងសង់វែងបំផុត ប្រើដោយកម្លាំងមនុស្ស និងសត្វដើម្បីកសាង ១ ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគ.ស១១១៣ ដល់១១៥០(ពោលចំណាយពេលអស់ជាង ៣៨ឆ្នាំ) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា និងមានទីតាំងស្ថិតនៅក្នុងរាជធានីយសោធរបុរៈ​។

០០ ៦០ ចំពោះការកសាងប្រាសាទអង្គរវត្តវិញ គឺត្រូវប្រើកម្លាំងពលកម្មប្រមាណជាង ៣០ម៉ឺននាក់ ដំរីជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង ១០លានតោន។

ជាសំណង់ប្រាសាទ និងជាសំណង់ឧទ្ទិសដល់សាសនាធំបំផុតលើពិភពលោក ២

ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។ សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។

W អត្ថន័យដ៏អស្ចារ្យនៃកំពូលទាំង ៥ នៃប្រាសាទអង្គរ និងគូទឹកព័ទ្ធជុំវិញប្រាសាទ ORLD បើតាមលោកហ្សក សឺដេសបានឱ្យដឹងថាប្រាសាទអង្គរវត្តគឺតំណាងឱ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ៣

ការគន់គូរតាមតារាសាស្ត្រនៅលើមេឃ ដើម្បីមកកសាងប្រាសាទអង្គររបស់កំពូលស្ថាបត្យករខ្មែរ គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែលតំណាងឱ្យហ្វូងតារា ត្រាគោ កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ។ ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយណ៍ អ័ក្សទាំង៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។ ៤

គ្រឹះប្រាសាទធ្វើអំពីខ្សាច់ ឯគូទឹកព័ទ្ធជុំវិញអាចទ្រគ្រឹះប្រាសាទបានរាប់ពាន់ឆ្នាំ ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​ស្រាវជ្រាវរបស់បុរាណពិទូ បាន​ឱ្យ​ដឹង​​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។ ៥

ដី​ខ្សាច់ តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។

ការគន់គូរដំណើរគោចរនៃព្រះអាទិត្យ បង្កើតបានជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ រៀងរាល់ថ្ងៃទី២១ឬ២២ ខែមីនា និងថ្ងៃទី ២២ ឬ ២៣ ខែកញ្ញា គឺព្រះអាទិត្យរះនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលហៅថា ព្រឹត្តិការណ៍សមរាត្រី។ ៦

អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect ភាពអស្ចារ្យរបស់ប្រាសាទអង្គរ មិនអាចពណ៌នាអស់ត្រឹមប៉ុន្មានចំណុចខាងលើនេះបានឡើយ នៅមានរឿងរ៉ាវអច្ឆរិយជាច្រើនទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការបកស្រាយលម្អិត ពីអច្ឆរិយភាពនៃគំនិតរបស់បុព្វបុរសខ្មែរបានឡើយ រាប់ពាន់សំណួរនៅតែកំពុងស្វែងរកចម្លើយថា ហេតុអីបានជាមនុស្សសម័យអង្គរមានទាំងបញ្ញា និងមានស្ថាបត្យកម្ម ដ៏អស្ចារ្យបែបនេះ ដោយគ្មានសំណង់ប្រាសាទណានៅលើលោកនេះប្រៀបប្រដូចបានឡើយ៕ ៧

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា