ម្ចាស់ឆានែល YouTube "Sojang" ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់ឆានែល YouTube "Sojang" ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube “Sojang” ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារអាមេរិក) ទៅឱ្យផលិតកម្ម SM Entertainment និងសិល្បករក្នុងផលិតកម្មនេះ ជុំវិញការបង្ហោះវីដេអូបរិហារកេរ្តិ៍ដែលផ្ដោតលើក្រុម aespa, EXO និង Red Velvet។

Advertisement

យោងតាមការបញ្ជាក់របស់ផលិតកម្ម SM Entertainment នៅថ្ងៃពុធនេះបង្ហាញថា តុលាការបានសម្រេចកាលពីថ្ងៃទី ២២ ខែមេសា បញ្ជាឱ្យម្ចាស់ឆានែលរូបនេះបង់ប្រាក់សរុប ១៣០ លានវ៉ុន ទៅឱ្យក្រុមចម្រៀងនារី aespa, Red Velvet និងក្រុមចម្រៀងបុរស EXO សម្រាប់ការចែកចាយវីដេអូដែលមានខ្លឹមសារវាយប្រហារបុគ្គល និងរំលោភលើសិទ្ធិបុគ្គលរបស់សិល្បករ។

យោងតាមផលិតកម្ម SM តុលាការបានលើកឡើងថា៖ «ម្ចាស់ឆានែលបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតារាចម្រៀងរបស់ SM Entertainment តាមរយៈឆានែល Sojang និងបានប្រមាថពួកគេជាសាធារណៈ ដោយការផលិត និងបង្ហោះវីដេអូដែលមានខ្លឹមសារវាយប្រហារផ្ទាល់ខ្លួន ឬប្រើប្រាស់ពាក្យសម្ដីមើលងាយ»។

តុលាការបានបន្តថា៖ «សកម្មភាពនេះបានឆ្លងហួសពីកម្រិតនៃការបញ្ចេញមតិ ហើយបានរំលោភយ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិបុគ្គលរបស់តារាចម្រៀងទាំងនោះ»។

មិនតែប៉ុណ្ណោះ ម្ចាស់ឆានែល YouTube រូបនេះក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ខណៈត្រូវព្យួរទោសរយៈពេល ៣ ឆ្នាំ។ ជាមួយគ្នានេះ តុលាការក៏បានបញ្ជាឱ្យរូបគេបំពេញការងារសហគមន៍ចំនួន ១២០ ម៉ោង និងបង់ប្រាក់ចំនួន ៤០ លានវ៉ុន ទៅឱ្យផលិតកម្ម SM Entertainment សម្រាប់ការបង្កឧបសគ្គដល់អាជីវកម្ម និងការផ្សព្វផ្សាយរបស់ផលិតកម្ម ដោយសារវាបានប៉ះពាល់ផ្ទាល់ដល់រូបភាពសាធារណៈរបស់សិល្បករ និងតម្លៃម៉ាកយីហោរបស់ក្រុមហ៊ុន។

សាលក្រមនេះបានគឺស្របតាមសេចក្តីសម្រេចដើមរបស់តុលាការជាន់ទាប ដែលបានផ្ដន្ទាទោសម្ចាស់ឆានែលរូបនេះកាលពីខែមករា ឆ្នាំ ២០២៥ ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ (ព្យួរទោស ៣ ឆ្នាំ) និងបង្គាប់ឱ្យសងប្រាក់ ១៧០ លានវ៉ុន ដល់ផលិតកម្ម SM បន្ទាប់ពីផលិតកម្មបានដាក់ពាក្យបណ្ដឹងកាលពីខែមេសា ឆ្នាំ ២០២៤។

ផលិតកម្ម SM Entertainment បានបញ្ជាក់ថា៖ «យើងនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានខ្លាំងក្លាបំផុត ដើម្បីការពារសិល្បកររបស់យើងពីសកម្មភាពខុសច្បាប់ ការប្រព្រឹត្តបទល្មើស ការវាយប្រហារផ្ទាល់ខ្លួន ការប្រមាថ ឬការមើលងាយ និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ»។

គួររំលឹកផងដែរថា កន្លងមកម្ចាស់ឆានែល Sojang រូបនេះក៏ធ្លាប់ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ (ព្យួរទោស ៣ ឆ្នាំ) ព្រមទាំងពិន័យជាប្រាក់ ២១០ លានវ៉ុន (១៤ ម៉ឺនដុល្លារ) និងបំពេញការងារសហគមន៍ ១២០ ម៉ោងផងដែរ ជុំវិញការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត និងមតិរិះគន់បែបស្អប់ខ្ពើមប្រឆាំងនឹង Jang Won-young សមាជិកក្រុម IVE ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា