ល្បែងរាវបង្កង ជាល្បែងកម្សាន្តខ្មែរជួយហ្វឹកហាត់ត្រចៀកឱ្យស្ទាត់បង្កើនស្មារតីរហ័សដៃ-ជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្បែងរាវបង្កង ជាល្បែងកម្សាន្តខ្មែរជួយហ្វឹកហាត់ត្រចៀកឱ្យស្ទាត់បង្កើនស្មារតីរហ័សដៃ-ជើង

ល្បែងរាវបង្កង ជាល្បែងកម្សាន្តខ្មែរជួយហ្វឹកហាត់ត្រចៀកឱ្យស្ទាត់បង្កើនស្មារតីរហ័សដៃ-ជើង

ល្បែង​រាវ​បង្កង ជា​ល្បែង​កម្សាន្ត​មួយ​ប្រភេទ​របស់​ខ្មែរ​សម្រាប់​កុមារ​ប្រុស​ស្រី​តូចៗ ឬ​វ័យ​ជំទង់ ​លេង​កម្សាន្ត​សប្បាយ ដែលភាគ​ច្រើន​គេ​លេង​នៅ​ពេល​រាត្រី​ខែ​ភ្លឺ ឬ​ក៏ពេល​ថ្ងៃ​ រី​ឯ​ចំនួន​អ្នក​លេង​មិន​កំណត់​នោះ​ទេ។

មុន​លេង​គេ​បបួល​គ្នីគ្នា​មកជួបជុំឱ្យ​បាន​ច្រើន។ សម្រាប់​ការ​លេង គេជ្រើសយកមនុស្សចំនួន ២ នាក់ បន្ទាប់​មក​យក​ក្រមា​ឬ​កន្សែង​ចង់​ខ្ទប់​ភ្នែក រួច​សឹម​លែង​អ្នក​ទាំង ២ ឱ្យ​ដើរ​រាវ​រក​ចាប់​គ្នា។ ក្នុង​ចំណោម​អ្នក​ទាំង ២ ម្នាក់​កាន់​បំពង់​ឫស្សី ឬ​ត្រឡោក​ដូង​ក៏​បាន ដើរ​គោះ​ត្រង់​នេះ ១ ប៉ូក ត្រង់​នោះ ១ ប៉ូក ពេល​ដែល​គោះ​ហើយ អ្នក​គោះ​នោះ ត្រូវ​គេច​ខ្លួន​ឱ្យ​រហ័ស​កុំ​ឱ្យ​ឭ​ស្នូរ​ជើង។

ចំណែក​ម្នាក់​ទៀត ជា​អ្នក​រាវ​រក​ចាប់​អ្នក​គោះ​បំពង់​ឫស្សី ឬ​ត្រឡោក​ដូង​នោះ កាល​ឭ​​ស្នូរ​គោះ​ត្រង់​ណា អ្នក​រាវ​ក៏​ស្ទុះ​ទៅ​ស្រវា​ឱប ដោយ​ការ​ប៉ាន់​ស្មាន ស្រេច​តែ​កល​ល្បិច​របស់​ខ្លួន​យ៉ាង​ណា​ឱ្យ​តែ​ចាប់​អ្នក​គោះ​បាន។ បើ​អ្នក​ដែល​រាវ​ប៉ិន​ស្ដាប់​ស្នូរ​ជើង​ដើរ គេ​ក៏​ស្ទុះ​ទៅ​អោប​ស្មានៗ ត្រង់​កន្លែង​ស្នូរ​ជើង​នោះ ជួន​ក៏​រាវ​ចាប់​បាន ជួន​ក៏​មិន​បាន។ បើ​កាល​ណា​អ្នក​រាវ​រក​ចាប់​មិន​បាន គេ​ចាត់​ទុក​អ្នក​គោះ​ត្រឡោក​ជា​អ្នក​ឈ្នះ តែ​បើ​អ្នក​រាវ​ចាប់​បាន​គេ​ឱ្យ​អ្នក​រាវ​ធ្វើ​ជា​អ្នក​គោះ​ត្រឡោក​វិញ​ម្ដង គេ​លេង​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​លេង ឯ​អ្នក​ណា​ជា​អ្នក​គោះ​ត្រឡោក​មុន ឬ​ជា​អ្នក​រាវ​រក​មុន​នោះ ពុំ​កំណត់​ទេ ស្រេច​លើ​ការ​ព្រមព្រៀង​គ្នា។

គួរ​បញ្ជាក់​ដែរ​ថា ល្បែង​នេះ​ជា​ការ​ហាត់​ត្រចៀក​ឱ្យ​ស្ទាត់​ក្នុង​ការ​ស្ដាប់​សំឡេង​ និង​បង្កើន​ឱ្យ​ស្មារតី​រឹងប៉ឹង​រហ័ស​ដៃ​និង​ជើង។ ល្បែង​នេះ​ដែរ​ត្រូវ​បាន​អ្នក​ស្រុក​ខ្លះ​ហៅ​ថា ល្បែង​អា​ខ្វាក់​អា​ខ្វិន ដោយ​សារ​របៀប​លេង​ប្រហាក់​ប្រហែល​គ្នា៕

រូបភាព ៖ សាលាបឋមសិក្សាគគី (ថ្នាក់ទី៥ឃ)

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា