ដំណឹងល្អ! កម្ពុជាផ្ដល់ជំនួយថវិកា សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិលើឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹងល្អ! កម្ពុជាផ្ដល់ជំនួយថវិកា សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិលើឆាកអន្តរជាតិ

ដំណឹងល្អ! កម្ពុជាផ្ដល់ជំនួយថវិកា សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិលើឆាកអន្តរជាតិ

រាល់​ព្រឹត្តិការណ៍​ជាតិ​ដែល​តែង​ប្រារព្ធ​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជានឹង​ទទួល​បាន​កញ្ចប់​ថវិកា​ជំនួយ ខណៈ​ដែល​រដ្ឋាភិបាល​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការ «កម្មវិធី​ផ្ដល់​មូលនិធិ​បដិភាគ» ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជាតិ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

Advertisement

តាម​រយៈ​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីផ្តល់មូលនិធិបដិភាគ៖ ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិទៅកាន់ពិភពលោក» (Matching Grant: Overseas Promotion of Events) ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ។ នៅក្នុងកម្មវិធីនេះ CTB នឹងផ្តល់កញ្ចប់ថវិកាឧបត្ថម្ភរហូតដល់ ២០,០០០ ដុល្លារអាមេរិក ក្នុងមួយព្រឹត្តិការណ៍ ដើម្បីវិនិយោគរួមគ្នា លើការផ្សព្វផ្សាយទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍នានាដែលធ្លាប់បានរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា។

កម្មវិធីនេះមានគោលបំណងសំខាន់ ដើម្បីបង្កើនភាពលេចធ្លោរបស់ព្រឹត្តិការណ៍កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក និងធ្វើឱ្យការប្រារព្ធពិធីបុណ្យវប្បធម៌ ក៏ដូចជាបុណ្យប្រពៃណី និងព្រឹត្តិការណ៍ក្នុងស្រុក ក្លាយជាចលករយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញកំណើនទេសចរណ៍ និងផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជា។ ស្ថាប័នសាធារណៈ អង្គការ ភ្នាក់ងារទីផ្សារ និងទំនាក់ទំនង ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ដាក់​ឱ្យដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា