កម្ពុជា ប្រកាសឱ្យដំណើរការ «កម្មវិធីស្វែងរកទីតាំងថត» សម្រាប់ផលិតករខ្មែរ-បរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្រកាសឱ្យដំណើរការ «កម្មវិធីស្វែងរកទីតាំងថត» សម្រាប់ផលិតករខ្មែរ-បរទេស

កម្ពុជា ប្រកាសឱ្យដំណើរការ «កម្មវិធីស្វែងរកទីតាំងថត» សម្រាប់ផលិតករខ្មែរ-បរទេស

សម្រាប់​ផលិតករ​ក្នុង​ស្រុក ក៏​ដូច​ជា​អន្តរជាតិ ដែល​មាន​បំណង​ផលិត​ខ្សែ​ភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​ធំ​តូច​នៅ​កម្ពុជា គឺ​លែង​ពិបាក​ក្នុង​ការ​ស្វែង​រក​ទីតាំង​ទៀត​ហើយ ត្បិត​ថា​ឥឡូវ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា បាន​ប្រកាស​ឱ្យ​ដាក់​ដំណើរ​ការ «កម្មវិធី​ស្វែង​រក​ទីតាំង​ថត» ហើយ។

Advertisement

គោល​ដៅ​ចម្បង​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​មួយ​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ការ​ផលិត​ជា​សកល​រួម​មាន៖ ភាពយន្ត ទាំង​ខ្នាត​តូចធំ ជាតិ-អន្តរជាតិ ខ្សែ​ភាព​យន្ត​កម្មវិធី​ទូរទស្សន៍ ភាពយន្ត​ឯកសារ និង​វិស័យ​ពាណិជ្ជកម្ម​ជា​ដើម។ ការណ៍​នេះ​គឺ​ជួយ​សម្រួល​ដល់​ក្រុម​ការងារ​ផលិត​កម្ម​ក្នុង​ការ​ចុះ​មក​ពិសោធ និង​ស្វែង​យល់​ពី​សក្ដានុពល​នៃ​ទីតាំង​ថត​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា។

បន្ថែម ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​អ្នក​ដឹក​នាំ​រឿង ក៏​ដូច​ជា​អ្នក​គ្រប់គ្រង​ទីតាំង​ថត សម្រាប់​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​រយៈពេល ៥ថ្ងៃ (ក្នុង​អំឡុង​ពេល​នៃ​ការ​ស្វែង​រក​ទីតាំង​ថត) រួម​មាន៖ ការ​ស្នាក់​នៅ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក សេវា​អ្នក​សម្រប​សម្រួល ឬ​មគ្គុទ្ទេសក៍ ការ​ស្នើ​លិខិត​អនុញ្ញាត​ផ្សេងៗ ព្រម​ទាំង​សំបុត្រ​ចូល​ទស្សនា​តាម​ឧទ្យាន​ជាតិ និង​រមណីយដ្ឋាន​បេតិកភណ្ឌ​នានា៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា