ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោធន៍​ដែល​សន្សំ​បាន​ពី​យូរ​ហើយ ត្រូវ​ទុក​ចោល​ឡើយ ដូចនេះ​ត្រូវ​ចែក​រំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ។

Advertisement

ដោយ ដាណែត បាន​បើក​សម្ពោធ OMG Talentcy ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​សិល្បករ។ ពេលនេះ OMG Talentcy កំពុង​តែ​ស្វែង​រក OMG ជំនាន់​ថ្មី ដោយ​មាន​បើក​ឲ្យ​មាន Audition។ រយៈ​ពេល ១៥ ឆ្នាំ​នៃ​ការ​ប្រឡូក​វិស័យ​សិល្បៈ​រាំ និង​ការ​គ្រប់គ្រង​សិល្បករ ដាណែត មើល​ឃើញ​ថា ខ្លួន​មាន​ក្រុម​ការងារ​សុទ្ធសឹង​មាន​បទ​ពិសោធន៍ ទើប​សម្រេច​បង្កើត Agency ទៅ។

ទាំង​ខ្លួន និង​ក្រុម​ការងារ​ចង់​រួម​គ្នា បង្កើត Agency ដើម្បី​បណ្ដុះបណ្ដាល​ឲ្យ​អ្នក​មាន​សមត្ថភាព ព្រោះ​អ្នក​រាល់​គ្នា​ជា​ពេជ្រ​មិន​ទាន់​ច្នៃ។ ដូចនេះ​ហើយ​ទើប​ចង់​ប្រមែប្រមូល​អ្នក​មាន​ចំណេះ​ដឹង ដើម្បី​ដុសខាត់​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ ឲ្យ​ស្វែង​រក​បាន​ភាព​ជោគជ័យ។ OMG Talentcy បើក​ទូលាយ គ្រប់​ភេទ​មិន​ថា​បុរស នារី និង LGBT ឡើយ ឲ្យតែ​មាន​សមត្ថភាព គឺ​អាច​ដាក់​ពាក្យ​ចូលរួម​ក្នុង​ក្រុម​បាន។

OMG Talentcy មិនមែន​សំដៅ​លើ​តែ​ការ​រាំ​ច្រៀង​ឡើយ ដោយ ដាណែត បន្ថែម​ថា​ឲ្យតែ​ជា​សមត្ថភាព​សិល្បៈ គឺ​អាច​មាន​ឱកាស​បាន​ចូលរួម​ក្រុម​ហើយ។ មួយ​វិញ​ទៀត នាង​ចង់​រុញ​វិស័យ​សិល្បៈ​ឲ្យ​ឈាន​ដល់​អន្តរជាតិ មាន​ការ​ទទួល​ស្គាល់​ច្រើន។ ដ្បិត​ថា​បើក​សម្ពោធ​កាលពី​ថ្ងៃ ១៥ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​ក៏​ពិត​មែន​តែ OMG Talentcy មាន Talent ខ្លះ​ៗ​ហើយ​ក្នុង​ក្រុមហ៊ុន។

គួរ​បញ្ជាក់​ថា ដាណែត និង OMG Talentcy ទទួល​បាន​ការ​សហការ​ជាមួយ​ផលិតផល​ជាច្រើន​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ នាង​កំពុង​សហការ​ជាមួយ Kve entertainment ដែល​ជា​ផលិតកម្ម​កូរ៉េ បើក សាលា​បណ្ដុះបណ្ដាល​វិស័យ K-Pop នៅ​កម្ពុជា។

មេ​ក្រុម​រាំ OMG បញ្ជាក់​ថា នាង​ដល់​វ័យ​ដែល​ត្រូវ​សាង​គ្រួសារ​ហើយ ដូចនេះ​ចង់​ផ្ទេរ​ចំណេះ​ទៅ​អ្នក​ជំនាន់​ក្រោយ​ហើយ។ តែ​បើ​ទោះ​ជា​មាន​គ្រួសារ អ្នក​រាំ​អាជីព​រូប​នេះ មិន​បោះបង់​ជំនាញ ឬ​ឱកាស​ណា​មួយ​ឡើយ បើ​អតិថិជន​នៅតែ​គាំទ្រ​នាង៕

រូបភាព៖ Lee Xing, Danet

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា