ចូលរួមរំលែកទុក្ខ! កូនស្រីតារាចម្រៀង កែវ សុបញ្ញា ទទួលមរណភាពក្នុងអាយុទើបបាន ៥ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចូលរួមរំលែកទុក្ខ! កូនស្រីតារាចម្រៀង កែវ សុបញ្ញា ទទួលមរណភាពក្នុងអាយុទើបបាន ៥ខែ

ចូលរួមរំលែកទុក្ខ! កូនស្រីតារាចម្រៀង កែវ សុបញ្ញា ទទួលមរណភាពក្នុងអាយុទើបបាន ៥ខែ

មុន​នេះ​បន្តិច អ្នក​នាង ញឹម ច័ន្ទថន បាន​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​ចូលរួម​រំលែក​ទុក្ខ​តារា​ចម្រៀង កែវ សុបញ្ញា ខណៈ​កូន​ស្រី​បណ្ដូល​ចិត្ត​ដែល​ទើប​តែ​កើត​បាន ៥ ខែ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ។

Advertisement

មហាជន​ជា​ច្រើន​បាន​បង្ហាញ​ការ​តក់​ស្លុត និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​តារា​ចម្រៀង កែវ សុបញ្ញា និង​ក្រុម​គ្រួសារ ចំពោះ​ដំណឹង​មរណភាព​កូន​ស្រី​របស់​អ្នក​នាង។ តាម​រយៈ​ការ​បង្ហោះ​ចូលរួម​រំលែកទុក្ខ​ដោយ​អ្នក​នាង ញឹម ច័ន្ទថន បាន​ឱ្យ​ដឹង​ថា​កូន​ស្រី​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម We Production កែវ សុបញ្ញា បាន​ទទួល​មរណភាព​ដោយ​រោគាពាធ (តាម​ការ​បញ្ជាក់​គឺ​មាន​ជំងឺ​ច្រើន​មុខ)។

កូន​ស្រី​ កែវ សុបញ្ញា មាន​ឈ្មោះ ពេជ្រ មេរ៉ា ហើយ​​ទើប​​កើត​បាន ៥ ខែ​តែ​ប៉ុណ្ណោះ បើ​គិត​ពី​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០២៥ ដែល​ជា​ថ្ងៃ​សម្រាល។ ពេជ្រ មេរ៉ា ជាកូនទី២ ខណៈដែលកូនដំបូងរបស់តារាចម្រៀងស្រីរូបនេះបានចាកចេញតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ។

ជាមួយ​គ្នា​នេះ អ្នក​នាង កែវ សុបញ្ញា បាន​ផ្លាស់​ប្ដូរ​ប្រូហ្វាល់​កាន់​ទុក្ខ​នៅ​ក្នុង​អាខោន​របស់​អ្នក​នាង ហើយបណ្ដា​មិត្តភក្តិ​និង​អ្នក​រួម​អាជីព​នៅ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​តារា​ស្រី​រូប​នេះ​ចំពោះ​ការ​បាត់​បង់​កូន​ស្រី​ជា​ទី​ស្រលាញ់​គ្មាន​ថ្ងៃ​វិលវិញ៕

រូបភាព ៖ Keo Sopanha & ញឹម ច័ន្ទថន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា