ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាងជ្រាលជ្រៅចំពោះនាងជានិច្ច។

Advertisement

កាលពីពេលថ្មីៗនេះ ពិធីការិនី និងជាតារាសម្តែងតៃវ៉ាន់ដ៏ Dee Hsu បានប្រារព្ធពិធីខួបកំណើតឈានចូលវ័យ ៤៨ ឆ្នាំរបស់នាង ក្នុងបរិយាកាសពោរពេញដោយភាពក្ដុកក្ដួល។ ក្នុងឱកាសដ៏ពិសេសនេះ នាងបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង តាមរយៈការចែករំលែកពាក្យពេចន៍ចេញពីបេះដូងឧទ្ទិសទៅកាន់បងស្រី​របស់នាងគឺ Barbie Hsu។

ទន្ទឹមនឹងពាក្យជូនពរថ្ងៃខួបកំណើតពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងកូនស្រីរបស់នាងនៅលើបណ្តាញសង្គម Dee Hsu បានបង្ហោះរូបថតចាស់មួយសន្លឹករបស់នាងជាមួយ Barbie Hsu។ នៅក្នុងរូបភាពនោះ បងប្អូនស្រីទាំងពីរនាក់កំពុងថតរូបសែលហ្វីជាមួយគ្នាក្នុងពេលសម្រាកពីការងា។ អមជាមួយរូបថតនោះ គឺជាសារដ៏មានអត្ថន័យជ្រាលជ្រៅមួយ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ នាងបានសរសេរថា៖

«បងស្រីរបស់ខ្ញុំនឹងស្ថិតនៅក្នុងវ័យ ៤៨ ឆ្នាំជារៀងរហូត។ ថ្ងៃនេះ ខ្ញុំក៏មានអាយុ ៤៨ ឆ្នាំដែរហើយ… ឥឡូវនេះវាដល់វេនខ្ញុំម្តងហើយក្នុងការការពារបង ប្រាប់បងរាល់រឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងនៅក្នុងគ្រួសារ។ មានខ្ញុំនៅទីនេះ បងមិនចាំបាច់បារម្ភអ្វីទាំងអស់»។

សារដ៏ពោរពេញដោយក្តីស្រឡាញ់របស់ Dee Hsu បានរីករាលដាលយ៉ាងរហ័សនៅលើបណ្តាញសង្គម។ ក្នុងរយៈពេលមិនដល់ ១២ ម៉ោងផង ការបង្ហោះនេះទទួលបានការចុច Like ជាង ២ សែនដង រួមជាមួយមតិគាំទ្ររាប់ពាន់។ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរថ្ងៃខួបកំណើតទៅកាន់ពិធីការិនីរូបនេះ ព្រមទាំងបានសម្តែងការរំភើបចិត្តចំពោះចំណងដ៏រឹងមាំរវាងបងប្អូនស្រីល្បីឈ្មោះទាំងពីររូបនេះ។

យោងតាមរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយចិន កេរ្តិ៍ឈ្មោះរបស់ Barbie Hsu នៅតែបន្តរស់រានមានជីវិតក្នុងទម្រង់ដ៏ប្លែក និងមានន័យបំផុត។ តួយ៉ាង កាលពីខែមីនាឆ្នាំនេះ សហគមន៍តារាសាស្ត្រអន្តរជាតិបានប្រកាសថា អាចម៍ផ្កាយលេខ 208663 ត្រូវបានដាក់ឈ្មោះជាផ្លូវការថា “Xuxiyuan” ដើម្បីជាការផ្តល់កិត្តិយសដល់ Barbie Hsu (ដែលនេះជាឈ្មោះពិតរបស់នាង)។

នៅក្នុងការពិពណ៌នាជាផ្លូវការ បានណែនាំថា Barbie Hsu គឺជាតារាសម្តែង និងជាពិធីការិនីទូរទស្សន៍តៃវ៉ាន់ដ៏ល្បីល្បាញ ដែលបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានដល់ទស្សនិកជននិយាយភាសាចិន​កាលពីដើមទសវត្សរ៍ឆ្នាំ ២០០0 តាមរយៈរឿងភាគទូរទស្សន៍ល្បីៗជាច្រើនដូចជារឿង​ F4។ នាងក៏ត្រូវបានគេទទួលស្គាល់ថាជានិមិត្តរូបនៃស្ត្រីសម័យទំនើប ដែលបានជួយបំបែកផ្នត់គំនិតប្រពៃណីចាស់ៗនៅក្នុងវប្បធម៌ប៉ុបផងដែរ។

ពាក្យពេចន៍ដ៏ស្មោះត្រង់របស់ Dee Hsu បានគូសបញ្ជាក់ម្តងទៀតនូវចំណងទាក់ទងដ៏វិសេសវិសាលរវាងបងប្អូនស្រីទាំងពីរ។ ទោះបីជា Barbie Hsu មិនស្ថិតនៅទីនេះទៀតក៏ដោយ ក៏ការចងចាំ និងកេរដំណែលដ៏ស្រស់ស្អាតរបស់នាង នៅតែបន្តរស់នៅក្នុងបេះដូងរបស់ប្អូនស្រី ក្រុមគ្រួសារ និងអ្នកគាំទ្ររាប់លាននាក់ដែលនៅតែចងចាំនាងជានិច្ច ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា