ធ្លាប់​ដឹង​អត់? វត្ត​មួយ​នៅ​កោះ​ដាច់​មាន​សំណង់​បុរាណ​អាយុកាល​ជិត ១០០ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាប់​ដឹង​អត់? វត្ត​មួយ​នៅ​កោះ​ដាច់​មាន​សំណង់​បុរាណ​អាយុកាល​ជិត ១០០ ឆ្នាំ

ធ្លាប់​ដឹង​អត់? វត្ត​មួយ​នៅ​កោះ​ដាច់​មាន​សំណង់​បុរាណ​អាយុកាល​ជិត ១០០ ឆ្នាំ

តើ​អ្នក​ធ្លាប់​បាន​ដឹង​ដែរ​ឬ​ទេ? អារាម​មួយ​ក្នុង​សង្កាត់​កោះ​ដាច់ ​សំណង់​បុរាណ​អាយុកាល​ប្រមាណ​ជិត ១០០ ឆ្នាំ ហើយ​នៅ​តែ​មាន​វត្តមាន​មក​ដល់​សព្វ​ថ្ងៃ​លើ​ទឹក​ដី​មួយ​នេះ។

អតីត​សាលា​បាលី ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​រស្មី​សាមគ្គី​ក្បាល​កោះ (អ្នក​ស្រុក​តែង​ហៅ​ថា​វត្ត​យក្ស) ជា​សំណង់​អគារ​ក្នុង​រចនាបថ​បារាំង សង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៣០ (រជ្ជកាល​ហ្លួង ​ស៊ីសុវត្ថិ មុនីវង្ស) ​ដោយ ព្រះចៅអធិការ ឃឹម ឌិន សម្រាប់ដាក់តម្កល់ព្រះត្រៃបិតក និងសម្ភារផ្សេងៗប្រើប្រាស់ក្នុងវត្ត និងសម្រាប់ព្រះចៅអធិការគង់នៅដែរ ហើយបើគិតមកទល់ពេលនេះមានអាយុកាល ៩៦ ឆ្នាំហើយ។

សំណង់​បុរាណ​មួយ​នេះ​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន​ជា​ពិសេស​ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់​ការ​ប៉ុលពត ដោយ​ទី​នេះ​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ចំ​ធ្វើ​ឱ្យ​ខូចខាត​ខ្ទេច​អស់ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដាក់​ជា​មន្ទីរ​ឃោសនា​ការ។ លើស​ពី​នេះ កន្លែង​នេះ​ដែរ​ក៏​ធ្លាប់​ជា​ទី​ដែល​ពួក​ខ្មែរ​ក្រហម​នាំ​យក​មនុស្ស​មក​សួរ​ចម្លើយ​និង​សម្លាប់​មាន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រីផងដែរ។

នេះ​ជា​តឹកតាង​នៃ​ការ​បន្សល់​នូវ​ស្លាកស្នាម​ជា​ច្រើន​នៅ​ទី​កន្លែង​នេះ​ដែល​មិន​ត្រឹម​ជា​សំណង់​បុរាណ​ដែល​មាន​អាយុកាល​ជិត​មួយ​សតវត្ស (១០០ឆ្នាំ) តែ​គឺ​ជា​កន្លែង​ទុក​ការ​ចងចាំ​ដ៏​ខ្លោច​ផ្សារ​សម្រាប់​ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​បាន​បាត់បង់​ជីវិត​នៅ​ទី​កន្លែង​នេះ។

គួរ​បញ្ជាក់​ថា អារាម​យក្ស ឬ​វត្ត​រស្មីសាមគ្គីក្បាលកោះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ៕

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពូជា/កឹម សុវណ្ណា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា