ខ្លោងទ្វារទាំង ៥ នៃរាជធានីអង្គរធំត្រូវបានសាងសង់ក្នុងគោលបំណងខុសៗគ្នាបែបណាកាលពីសម័យដើម? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្លោងទ្វារទាំង ៥ នៃរាជធានីអង្គរធំត្រូវបានសាងសង់ក្នុងគោលបំណងខុសៗគ្នាបែបណាកាលពីសម័យដើម?

ខ្លោងទ្វារទាំង ៥ នៃរាជធានីអង្គរធំត្រូវបានសាងសង់ក្នុងគោលបំណងខុសៗគ្នាបែបណាកាលពីសម័យដើម?

រាជធានីអង្គរធំ ឬ យសោធរបុរៈ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤ ដោយមានការ​រៀប​ចំ​​កំពែងដ៏ស្កឹមស្កៃ ក្រោមឥទ្ធិពលនៃសាសនាព្រាហ្ម​ និង​មានខ្លោងទ្វារចំនួន៥​សម្រាប់​ធ្វើដំណើរចេញចូល ដោយខ្លោងទ្វារមាននីមួយៗមានតួនាទីទីទៃពីគ្នា។ ខាងក្រោមនេះគឺតួនាទីខុសៗគ្នារបស់ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំគឺ៖

១) ខ្លោងទ្វារទន្លេអ៊ុំ (ទិសខាងត្បូង)៖

ប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ អាចចេញចូលគ្រប់ពេលវេលាពីព្រលឹមទល់ព្រលប់ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។

២) ខ្លោងទ្វារដីឆ្នាំង (ទិសខាងជើង)៖

ប្រើសម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុស។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។

៣) ខ្លោងទ្វារតាកាវ (ទិសខាងលិច)៖

ប្រើសម្រាប់ប្រហារជីវិតជនណាដែលប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ។ នៅពេលមានជនណាម្នាក់បានព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីករណ្តៅកប់និងយកដីឬថ្មកប់កគ្របពីលើ(ឯកសារ ជីវ តាក្វាន់)។

៤) ខ្លោងទ្វារខ្មោច (ទិសខាងកើត)៖

សម្រាប់ដង្ហែសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។

៥) ខ្លោងទ្វារជ័យ (ទិសខាងកើត)៖

សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ ៕

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា  – កឹម​ សុវណ្ណា

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា