មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ។

Advertisement

កាលពីថ្ងៃទី១ ខែសីហា តារាចម្រៀងខេប៉ុប ៣ រូបពីផលិតកម្ម SM Entertainment រួមមានសមាជិកក្រុម Super Junior គឺ  Donghae និង Eunhyuk ព្រមទាំងសមាជិកក្រុម EXO មួយរូបគឺ Suho បានធ្វើដំណើរមកសម្ដែងនៅចំពោះមុខហ្វេនៗកម្ពុជាផ្ទាល់តាមរយៈកម្មវិធីប្រគំតន្ត្រី GANZBERG Super Idol 2026 My Love។ ការប្រគំតន្ត្រីទាំងមូលបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ទស្សនិកជនរាប់ម៉ឺននាក់ បើទោះជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ។

ខណៈដែលនៅថ្ងៃសម្ដែងទាំង Suho និង Super Junior D&E សុទ្ធតែបានបង្ហោះរូបភាពរបស់ពួកគេលើគណនីផ្លូវការរបស់ក្រុមអំពីវត្តមានរបស់ពួកគេក្នុងកម្មវិធីនេះ តែបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាហើយ ក៏តារាចម្រៀងកូរ៉េទាំង ៣ រូបបានបង្ហោះអំពីប្រទេសកម្ពុជាតាមរយៈគណនីអ៊ិនស្តាក្រាមរបស់ខ្លួនដែរ។ ជាពិសេស Donghae បានបង្ហោះ Story ជាច្រើនបង្ហាញពីក្ដីស្រលាញ់ និងពាក្យសរសើរចំពោះកម្ពុជាជាហូរហែដូចជា “Pizza នៅកម្ពុជាឆ្ងាញ់ណាស់”, “បន្ទប់ហាត់ប្រាណនៅកម្ពុជាល្អណាស់” , “ទឹកការ៉ុតនៅកម្ពុជាឆ្ងាញ់ណាស់”, “ប្រជាជននៅកម្ពុជាចិត្តល្អណាស់”។

ក្នុង Story ចុងក្រោយ តារាវ័យ ៣៩ឆ្នាំបានបង្ហោះវីដេអូខ្លីនៅលើឆាកសម្ដែងព្រមទាំងសរសេរ Caption ដ៏រំភើបថា៖ “នេះជាលើកដំបូងបំផុតដែលខ្ញុំបានមកលេងប្រទេសកម្ពុជា ហើយខ្ញុំពិតជាទទួលបានពេលវេលាដ៏អស្ចារ្យ”។ ចំណែក Suho ក៏បានបង្ហោះ Story លាអ្នកគាំទ្រកម្ពុជាផងដែរដោយបានសរសេរថា៖ “See you again Cambodia”។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន សិល្បករទាំងបីបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពអស្ចារ្យនៃម្ហូបអាហារ បរិយាកាស និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ សារសរសើរទាំងនេះមិនត្រឹមតែបានបញ្ជាក់ពីបទពិសោធន៍ដ៏ល្អរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិ និងអ្នកគាំទ្រទូទាំងពិភពលោក ឱ្យងាកមកស្គាល់ និងចង់មកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀតផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា