កាហ្វេមានគ្រីមដូចកាពូជីណូធ្លាប់ញុំាហើយ ចុះបើផលិតផលរូបរាងថ្មី ដ្រាហ្គិន មានគ្រីមដែរ តើឆ្ងាញ់ប្លែកមាត់ម៉េចទៅ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាហ្វេមានគ្រីមដូចកាពូជីណូធ្លាប់ញុំាហើយ ចុះបើផលិតផលរូបរាងថ្មី ដ្រាហ្គិន មានគ្រីមដែរ តើឆ្ងាញ់ប្លែកមាត់ម៉េចទៅ?

កាហ្វេមានគ្រីមដូចកាពូជីណូធ្លាប់ញុំាហើយ ចុះបើផលិតផលរូបរាងថ្មី ដ្រាហ្គិន មានគ្រីមដែរ តើឆ្ងាញ់ប្លែកមាត់ម៉េចទៅ?

ធ្លាប់តែឃើញ ដ្រាហ្គិន ណៃត្រូ ប្រភេទដបលក់នៅតាមផាប់ និងភោជនីយដ្ឋានល្បីៗ ហើយដោយសារមានការគាំទ្រខ្លាំង ជាប់ចិត្តរសជាតិទឹកខ្មៅប្រណិត ឥឡូវក្រុមហ៊ុន វឌ្ឍនៈ ចេញជាប្រភេទកំប៉ុងថ្មីហើយបងប្អូន គឺដ្រាហ្គិន ណៃត្រូ ២៥០ml កំប៉ុងតូចឃ្យូត ស្លីម ប្រភេទស្រាបៀរទឹកខ្មៅស្រទន់ ខ្ទិះមានពពុះគ្រីមឡើងខាប់ម៉ង រសជាតិកាន់តែអ៊េម។

Advertisement

ហីបងប្អូនមានដឹងអត់! ដ្រាហ្គិន ណៃត្រូ ខុសពីស្រាបៀរទូទៅម៉េចខ្លះ? ដ្រាហ្គិន ណៃត្រូ ជាប្រភេទស្រាបៀររួមបញ្ចូលនីត្រូហ្សែនដំបូងគេនៅប្រទេសកម្ពុជា បានផលិតឡើងដោយភាពឥតខ្ចោះតាមបច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់រួមបញ្ចូលនីត្រូហ្សែន (N2) ធ្វើឲ្យដ្រាហ្គិន ណៃត្រូ មានពពុះហ្វូមតូចៗយ៉ាងច្រើន កំហាប់ឡើងខាប់ និងគ្រីមពណ៌ត្នោតនៅពីលើ ខុសប្លែកពីស្រាបៀរទូទៅ។

សម្រាប់លក្ខណៈពិសេស និងប្លែកមួយទៀត ដ្រាហ្គិន ណៃត្រូ បងប្អូនអាចញុំាអត់ត្រជាក់ក៏បាន ហើយបើក្លាស្សេត្រជាក់ៗ រសជាតិកាន់តែអ៊េមម៉ង ហើយក្រឡុកថ្នមៗសិនមុនគាស់ចាក់កែវ ឬគាស់ទទួលទាន បងប្អូននឹងទទួលបានគ្រីមខ្ទិះឡើងខាប់ រសជាតិកាន់តែសម្បូរបែប ស្រទន់ ក្លិនឈ្ងុយពិសេស និងឆ្ងាញ់ជាប់មាត់ដែលខុសពីស្រាបៀរទូទៅទាល់តែក្លាស្សេត្រជាក់ទើបមានរសជាតិ។

ដ្រាហ្គិន ណៃត្រូ ក៏ទទួលបានពានពេជ្រ ឆ្នាំ២០២៦ និងបន្តឈ្នះមេដាយមាស ៣ឆ្នាំជាប់ៗគ្នា ពីស្ថាប័នអន្តរជាតិ MONDE SELECTION ដែលបញ្ជាក់ពីគុណភាពល្អប្រណិត និងភាពថ្លៃថ្នូរផងដែរ។ ហើយដើម្បីបំពេញតម្រូវការទីផ្សារឲ្យបាននៅគ្រប់ទីកន្លែង ឥឡូវនេះក៏មានជម្រើសថ្មី ដ្រាហ្គិន ណៃត្រូ ជាប្រភេទកំប៉ុងតូចស្រួលកាន់ រូបរាងប្រណិត គុណភាពកម្រិតអន្តរជាតិដដែល ថាញ៉ាំហើយជាតិហ្ម៎ងជាមួយសាច់អាំង Steak អីហ្នឹង។ បងប្អូនអាចរកទិញបាននៅលើទីផ្សារ និងសាករសជាតិកំប៉ុងថ្មីទាំងអស់គ្នាណា ដើម្បីទទួលបានរសជាតិទឹកខ្មៅស្រទន់ប្រណិត គ្រីមពពុះឡើងខាប់ សប្បាយៗ Chill Chill ជុំគ្នា ជាមួយដ្រាហ្គិន ណៃត្រូ។

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា