ច្រក​ផ្លូវ​តូចៗ​នៅ​តំបន់​អូរឫស្សី​ទាក់ទាញ​ទេសចរ​ទាំង​ខ្មែរ-បរទេសសម្រាប់អាហារក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្រក​ផ្លូវ​តូចៗ​នៅ​តំបន់​អូរឫស្សី​ទាក់ទាញ​ទេសចរ​ទាំង​ខ្មែរ-បរទេសសម្រាប់អាហារក្នុងស្រុក

ច្រក​ផ្លូវ​តូចៗ​នៅ​តំបន់​អូរឫស្សី​ទាក់ទាញ​ទេសចរ​ទាំង​ខ្មែរ-បរទេសសម្រាប់អាហារក្នុងស្រុក

អគារ និង​ប្រលោះ​ផ្លូវ​តូចៗ​ច្រើន​ខ្វែង​ខ្វាត់​បាន​បង្កើត​បាន​ជា​សហគមន៍​កណ្ដាល​ទី​ក្រុង​ដែល​គេ​តែង​ហៅ​ត​ៗ​គ្នា​ថា ឌឿងហែម​អូរឫស្សី បាន​ក្លាយ​ជា​តំបន់​មួយ​ដ៏​ទាក់ទាញ​ដែល​មាន​អាហារ​ក្នុង​ស្រុក​ដ៏សម្បូរបែប និងពេញនិយមត្រូវចិត្តទេសចរខ្មែរ និងបរទេស។

Advertisement

ឌឿងហែម​អូរឫស្សី ឬ​ច្រក​តូច​ៗ​នៅ​តំបន់​អូរឫស្សី​មាន​ច្រើន​កន្លែង ប៉ុន្តែ​តំបន់​ដែល​ល្បី​ជាង​គេ​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ ៧មករា ជុំវិញ​ផ្សារ​អូរឫស្សី​តាម​បណ្ដោយ​ផ្លូវ​លេខ ១៦៤ (សង្កាត់អូរឫស្សីទី៣) និង​ផ្លូវ​លេខ ១៣៩ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ចូល​តាម​ផ្លូវ​លំ​តូចៗ ក្នុង​តំបន់​មួយ​នេះ​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ទិដ្ឋភាពនៃការ​រស់​នៅ​ប្រមូល​ផ្ដុំ​របស់​ក្រុម​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​ដែល​មាន​ដូច​ជា​ខ្មែរ ចិន និង​វៀតណាម ដែល​ការ​រស់​នៅ​របស់​ពួក​គាត់​មិន​មែន​ទើប​តែ​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្តែ​កើត​មាន​តាំង​ពី​ឆ្នាំ ១៩៦៦ មក​ម្លេះ។

ច្រក​តូចៗ​ក្នុង​តំបន់​អូរឫស្សី មាន​អាហារ​ចម្រុះ​ច្រើន​មុខ ដែល​សុទ្ធ​សឹង​ជា​អាហារ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ ចិន និង​វៀតណាម ដែល​មាន​ដូច​ជា៖ នំ​បញ្ចុក បាយ​ស្រូប លត​ឆា នំគ្រក់ ចេក​អាំង នំ​ពុម្ព ត្រប៉ែ បាញ់ស្រ៊ុង លត​ស៊ុប ឆា​ខ្វៃ កាហ្វេ តែ និង​អាហារ​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​មុខ​បន្ថែម​ទៀត។ ជាមួយ​ភាព​ទាក់ទាញ​នៃ​តំបន់​មួយ​នេះ​ក្រុម​ការងារ Dueng Hem Aura បាន​រៀប​ចំ​កម្មវិធី​ទេសចរ​ចុងភៅ ឬ Food Tour ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ចុងភៅ​ជំនាញ​ទាំង​ខ្មែរ​និង​បរទេស​ក្នុង​ការ​ដើរ​ទស្សនា​ច្រក​តូច​ៗ​ក្នុង​តំបន់​អូរឫស្សី និង​បាន​ភ្លក់​រសជាតិ​នៃ​អាហារ​ចម្រុះ​មុខ​នៅ​ទីនោះ​ថែម​ទៀត​ផង។

ភាព​ចំណាស់នៃតំបន់មួយនេះ​បាន​ទាក់ទាញ​-​ទាក់​ចិត្ត​ទេសចរ​ក្នុង​ស្រុក និង​អន្តរជាតិ​ឱ្យ​ចង់​មក​ភ្លក់​អាហារ​ ថែម​បានទស្សនាអគារ​សហកម្មសិទ្ធិ​ដែល​មាន​អាយុកាល​ជាង ៦០ ឆ្នាំ អមដោយ​ផ្លូវ​តូចៗ​ខ្វែង​ខ្វាត់​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា