១ ឈុតៗរបស់ ហ្វីយ៉ាតា ចូលរួមប្រកួត Miss Universe សុទ្ធតែស្រស់ស្អាត និងលេចធ្លោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១ ឈុតៗរបស់ ហ្វីយ៉ាតា ចូលរួមប្រកួត Miss Universe សុទ្ធតែស្រស់ស្អាត និងលេចធ្លោ

១ ឈុតៗរបស់ ហ្វីយ៉ាតា ចូលរួមប្រកួត Miss Universe សុទ្ធតែស្រស់ស្អាត និងលេចធ្លោ

គ្រាន់​បាន​ដល់​ទឹក​ដី​នៃ​ប្រទេស​ថៃ Miss Universe Cambodia 2025 ថៃ នារីសុជាតា បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​ឈុត​សម្លៀក​បំពាក់​ទាក់ទាញ​ជា​ច្រើន​ឈុត​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​លាន់​មាត់​សរសើរ​ព្រាត។

Advertisement

បេក្ខភាព​បវរ​កញ្ញា​ទាំង ១២២ ប្រទេស​បាន​ទៅ​ដល់​ទឹក​ដី​ ថៃ​កាល​ពី​ថ្ងៃ​ទី ២ ខែវិច្ឆិកា ២០២៥ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ ហ្វីយ៉ាតា ជា​បេក្ខភាព​បវរ​កញ្ញា​តំណាង​កម្ពុជាដែលត្រូវ​ចូលរួម​ប្រកួត Miss Universe ក្នុង​ឆ្នាំ ២០២៥ ហើយ​អ្នក​នាង​ក៏​ជា​បេក្ខភាព​លេច​ធ្លោ​មួយ​រូប​ដែល​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ផង​ដែរ។

ក្រឡេក​មក​មើល​សម្លៀក​បំពាក់​ជា​ច្រើន​ឈុត​ដែល ថៃ នារីសុជាតា បាន​គ្រង​តាំង​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៥ ក្នុង​ដំណើរ​ការ​នៃ​ការ​ប្រកួត​បវរ​កញ្ញា​ចក្កវាឡ ២០២៥ គឺ​សុទ្ធ​តែ​ស្រស់​ស្អាត លេច​ធ្លោ ប្រណីត និង​ទាក់ទាញ គួប​ផ្សំ​ជាមួយ​ចំណេះដឹង​លើ​ភាសា​បរទេស ក៏​ដូច​ជា​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​បាន​ធ្វើ​ឱ្យ​បវរ​កញ្ញា​រូប​នេះ​ក្លាយ​ជា​ទីចាប់អារម្មណ៍សម្រាប់​​អ្នក​ចូលរួម​ អ្នកសារព័ត៌មាននិង​បណ្ដាបេក្ខភាព​ប្រកួត​។

ការ​រៀបចំ​តុបតែងខ្លួន និងផាត់មុខ ធ្វើសក់ ទុក​ចិត្ត​លើ Miss Universe Cambodia 2025 ចុះ ព្រោះ​តាំងពី​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​ជាង ១០​ ឆ្នាំ​មក​នេះ អ្នកនាង​មាន​សមត្ថភាព​ជ្រើសរើស​ម៉ូដ​ស្លៀកពាក់​យ៉ាង​សម​សួន បូក​រួម​ការ​រៀន​ជំនាញ fashion បន្ថែម​ទៀត​នោះ ហ្វីយ៉ាតា អាច​ឆក់​បាន​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​បាន​យ៉ាង​ងាយ។

ខាង​ក្រោម​នេះ​ជា​ឈុត​ដែល​គ្រង​ដោយ​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា ថៃ នារីសុជាតា៖

រូបភាព ៖ FB ហ្វីយ៉ាតា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា