បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
យប់មិញ កុយ អេនណា ស្នាក់នៅផ្ទះរបស់តារាចម្រៀង អៀង វុត្ថា ក្នុងបេសកកម្មដើរថ្មើរជើង

យប់មិញ កុយ អេនណា ស្នាក់នៅផ្ទះរបស់តារាចម្រៀង អៀង វុត្ថា ក្នុងបេសកកម្មដើរថ្មើរជើង

ម្សិល​មិញ​នេះ តារា​ចម្រៀង អៀង វុត្ថា បាន​ត្រៀម​កន្លែង​សម្រាក​ព្រម​ទាំង​បាយ​ទឹក​ជូន​ដល់ កុយ អេនណា ក្រោយ​ទទួល​បាន​ដំណឹង​ថា​កញ្ញា​នឹង​ដើរ​ឆ្លង​កាត់​ផ្ទះ​របស់​លោក​ ដែល​ស្ថិត​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦ អា ក្នុង​ដំណើរ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប។

ការ​ទន្ទឹង​រង់ចាំ​របស់តារាប្រុស​រូប​នេះ​ពិត​ជា​មិន​ខក​បំណង​ពិត​មែន​ដោយ​កញ្ញា កុយ អេនណា បាន​សម្រេច​សំចត​នៅ​ផ្ទះ​របស់​លោក​មួយ​យប់ ​មុន​បន្តដំណើរ​​នៅ​ថ្ងៃ​បន្ទាប់។ មិន​ត្រឹម​រៀប​ចំ​ទី​ស្នាក់​ប៉ុណ្ណោះ​ទេ ទាំង អៀង វុត្ថា និង​បង​ប្អូន​សាច់​ញាតិ បាន​រៀប​ចំ​ចម្អិន​អាហារ​ច្រើន​មុខ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ក៏​ដូច​ជា​ថ្លែង​អំណរគុណ​ដល់ការលះបង់របស់បវរ​កញ្ញា​កម្ពុជា​រូប​នេះ ​ដែល​បាន​បង្កើត​បេសកកម្ម​ថ្មើរ​ជើង​ ដើម្បី​ស្វែង​រក​ជំនួយ​ជួយ​ដល់​កុមារ ​និង​ជន​ពិការ​ភាព​នៅ​តាម​មណ្ឌល​ដែល​ខ្វះ​ខាត​នៅ​កម្ពុជា។

ក្រៅ​អំពី​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​បេក្ខភាព Cambodian Idol រដូវកាលទី៣ រូបនេះ​កញ្ញា កុយ អេនណា ក៏​ទទួល​បាន​ការ​ការពារ​ពី​សំណាក់​មេ​ប៉ុស្តិ៍ឃុំ ត្រពាំងគរ និងមានការ​ចូលរួម​ជា​ទឹក​ប្រាក់​ របស់​ហូប​ចុក​បន្តិច​បន្តួច​ជា​ហូរហែ​ពីសំណាក់​ប្រជាពលរដ្ឋ​​នៅ​តាម​ផ្លូវ​មិន​ដាច់។

លុះ​ព្រឹក​ថ្ងៃនេះ ​ អៀង វុត្ថា ក៏​បាន​ជូន​ដំណើរ កុយ អេនណា និង​បាន​ណែនាំ​កន្លែង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ។ គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ កុយ អេនណា បាន​បន្ត​ដំណើរ​ថ្មើរ​ជើង​របស់​ខ្លួន​ដល់​ស្រុក​តាំង​គោក ​នៃ​ទឹក​ដី​ខេត្ត​កំពង់ធំ​ហើយ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/eangvutha.official/videos/24859741416991436

វីដេអូទី២៖ https://www.facebook.com/reel/1431505388145597

រូបភាព ៖ Koy Anna & Eang Vutha

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា