ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​ទាំង ២ មាន​ឈ្មោះ​ថា ឃុំ រដ្ឋាណាលីដូ ដែល​មាន​វ័យ ១៨ ឆ្នាំ។

Advertisement

លោក​ប្រុស​របស់​តារា​ចម្រៀង ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា ជា​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​បាក់ទូក ដែល​ជា​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​។ អំឡុង​ពេល​ជូន​កូន​ប្រុស​ទៅ​មណ្ឌល​ប្រឡង​ម្ចាស់​បទ “នាឡិកា” បាន​រៀបរាប់​រឿង​កន្លង គ្រា​ដែល​លោក​​​ប្រឡងបាក់​ឌុប​ដូច​គ្នា ដោយ​មាន​អ្នក​មាន​គុណ រង់ចាំ​នៅ​ក្រៅ​មណ្ឌល​ដូច​គ្នា។

​ឃុំ ប៉ុណ្ណាដែត បាន​សរសេរ​ររៀបរាប់​ថា «អារម្មណ៍​មួយ​នេះ​យល់​ច្បាស់​កាលពី ២៨ ឆ្នាំមុន គឺ​អ្នក​ម្តាយ​របស់​ខ្ញុំ​នៅ​រង់ចាំ​កូន​ចេញពី​ប្រឡង​ទាំង​អន្ទះសា បារម្ភ​ខ្លាច​កូន​ប្រឡង​មិន​បាន​ពិន្ទុ​ល្អ អ្នក​ម្តាយ»។ ការ​លះបង់​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​រយៈពេល​ជាង ១០ ឆ្នាំ ដើម្បី​​រង់ចាំ​ថ្ងៃ​ដ៏​មាន​អត្ថន័យ​នេះ ពិតជា​អស្ចារ្យ និង​គួរឲ្យ​ស្ញប់ស្ញែង។

ក្រោយ​រៀបរាប់​អារម្មណ៍​ច្របូកច្របល់​រង់ចាំ​កូន​ចូល​ប្រឡង មិត្តភ័ក្ដិ​រួម​អាជីព​ជាច្រើន​បាន​ជូនពរ​ឲ្យ ឃុំ រដ្ឋាណាលីដូ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ ដោយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​បញ្ចប់​ការ​ប្រឡង​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦។

មិន​តែ​ប៉ុណ្ណោះ​មហាជន​មើល​ឃើញ​ពី​ទឹកចិត្ត​ឪពុក រង់ចាំ​កូន​នៅ​ខាង​ក្រៅ​យ៉ាង​អន្ទះសា ហាល​ភ្លៀង​រលឹម ហើយ​ក្រោម​កម្ដៅ​ថ្ងៃ​មិន​ខ្លាច​ភាព​នឿយហត់ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​លះបង់​ឲ្យ​កូន ដោយ​សុំ​ត្រឹម​កូន​ប្រឡង​ចប់​ចុង​ចប់​ដើម៕

រូបភាព៖ Khum Ponnadet

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា