ក្រុមការងារ និងសិល្បករនៃផលិតកម្មបារមី បានទៅដល់ទឹកដីអាមេរិកដោយសុវត្ថិភាពប៉ុន្មានថ្ងៃមកហើយ ដោយឆ្លៀតពេលមិនទាន់ដល់កម្មវិធីប្រគំតន្រ្តី អ្នកទាំងនោះក៏ឆ្លៀតពេលដើរកម្សាន្ត ទិញសម្ភារៈខ្លះៗ។ មិនតែប៉ុណ្ណោះ ឡូរ៉ា ម៉ម ក៏បានដឹកនាំ artist ទៅអាគារក្រុមហ៊ុនតន្ត្រីដ៏ធំ Empire ផងដែរ។


លោក Ghazi Sami នាយកប្រតិបត្តិ និងជាស្ថាបនិក Empire ក៏បាននៅទទួលស្វាគមន៍តារាខ្មែរផ្ទាល់នៅអាគារ Empire ផ្ទាល់ផងដែរ។ ក្រោយការជួបជុំរវាងក្រុមហ៊ុនតន្ត្រីដ៏ល្បីលំដាប់ពិភពលោក Empire និងផលិតកម្មបារមី ហើយនោះ Empire ក៏បានកោតសរសើរផលិតកម្មបារមី និងកំពូលតារារ៉េបរបស់កម្ពុជា ម៉ាន់ វណ្ណដា ពេញៗមាត់។
Empire បានបង្ហោះសាររៀបរាប់ថា “ចូលរួមជាមួយពួកយើងនៅថ្ងៃអាទិត្យ ២០ ខែកក្កដា នៅ Bay Area។ ស្វាគមន៍ក្រុមតារាចម្រៀងពហុជំនាញរបស់បារមី។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ បារមី គឺជាស្ពានវប្បធម៌នាំយកតន្ត្រីបុរាណខ្មែរទៅកាន់ទស្សនិកជនទូទាំងពិភពលោក តាមរយៈការច្នៃប្រតិដ្ឋ និងវប្បធម៌។ បេសកកម្មនេះត្រូវបានតំណាងដោយ វណ្ណដា ដែលជាតារារ៉េប ផលិតករ តារាចម្រៀងពហុជំនាញ និងជាតារាមានភាពច្នៃប្រតិដ្ឋខ្ពស់នាំលាយយកវប្បធម៌ខ្មែរជាមួយតន្ត្រីសម័យ“។
គួរបញ្ជាក់ថាកាលពីអំឡុងចុងខែ ៣ ដើមខែ ៤ លោក Ghazi Sami បានមកប្រទេសកម្ពុជា ដើម្បី ចុះចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុនអន្តរជាតិធំមួយគឺ Empire ក្នុងការនាំយកសិល្បៈចម្រៀងរ៉េបខ្មែរឲ្យកាន់តែល្បីនៅឆាកអន្តរជាតិ៕







រូបភាព៖ Empire






















