កម្មវិធីភ្ជាប់ពាក្យ ភិទិ និង ម៉ានីន ដែលត្រូវធ្វើឡើងខែនេះ ត្រូវរំសាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីភ្ជាប់ពាក្យ ភិទិ និង ម៉ានីន ដែលត្រូវធ្វើឡើងខែនេះ ត្រូវរំសាយ

កម្មវិធីភ្ជាប់ពាក្យ ភិទិ និង ម៉ានីន ដែលត្រូវធ្វើឡើងខែនេះ ត្រូវរំសាយ

តារា​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ ថុល សុភិទិ និង​គូស្នេហ៍ ឡុង ម៉ានីន ដែល​ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​លុប​ចោល​កម្មវិធី​ភ្ជាប់​ពាក្យ គ្រោង​រៀបចំ​ឡើង​នៅ​ខែ​សីហា នេះ ដោយសារ​ស្ថានភាព​ប្រទេស​ជាតិ​មិន​ទាន់​ប្រសើរ​ឡើង ព្រោះ​ការ​ឈ្លានពាន​របស់​សត្រូវ។

Advertisement

កាលពី​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ ម៉ានីន ដែល​ជា​មិត្ត​ស្រី​ម្ចាស់​បទ «នឹក​អ្នក​ធ្លាប់ Call» បាន​ចេញ​មក​បង្ហោះ​សារ​ឲ្យ​ដឹង​ពី​ការ​លុប​ចោល​កម្មវិធី​ជយ​មង្គល​ខ្លួន ព្រោះ​ស្ថានការណ៍​ប្រទេស​មិន​ទាន់​ធូរស្បើយ ១០០%​ឡើយ។ ថៅកែ​ជំនួញ​អនឡាញ​ដ៏​ល្បី​រូប​នេះ​បាន​រៀបរាប់​ថា “កម្មពិធី​ភ្ជាប់​ពាក្យ​ខ្ញុំ​ដែល​ធ្វើ​ខែ 8នេះ​សុំ​រំសាយហើយណាអារម្មណ៍នៅឈឺចាប់រឿងប្រទេសជាតិ អត់​អារម្មណ៍​ទាន់ធ្វើអីទេ​”។

អ្នកនាង ម៉ានីន បាន​បញ្ជាក់​ថា ចាំរកថ្ងៃល្អបានម្តងទៀត ចាំប្រកាសសារជាថ្មីណា។ តាំងពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កង​ទ័ព​សៀម មក​លើ​ដែន​អធិបតេយ្យភាព​ខ្មែរ​មក ឡុង ម៉ានីន និង​គូស្នេហ៍​គឺ​តារា​ប្រុស ថុល សុភិទិ បាន​ស្វះស្វែង​ខ្លាំង​ទាំង​ផ្ដល់​ជា​ជំនួយ​ថវិកា​ផ្ទាល់​ខ្លួន ជួយ​ដល់​ជន​រងគ្រោះ​ពី​ព្រំដែន និង​ដល់​វីរ​កងទ័ព​ខ្មែរ ដែល​បាន​ប្រយុទ្ធ​តតាំង​សត្រូវ មិន​ទាន់​បាន​សម្រាក​ឡើយ។

អ្នក​គាំទ្រ​នាង និង​គូស្នេហ៍ បាន​សរសើរ​ពី​ទឹកចិត្ត​របស់​អ្នក​ទាំង ២ ដែល​យក​បញ្ហា​ជាតិ​ជា​ធំ ហើយ​លើក​ឡើង​ថា ពេល​ប្រទេស​បាន​សុខសាន្តត្រាណ​ហើយ​នោះ ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​នៃ​អ្នក​ទាំង ២ ដែរ៕

រូបភាព៖ NIN NIN

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា