ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

បើ​ទោះ​ជា​បទ «Pop out» របស់ N.John ដែលជា​តារា​ខ្មែរ​​​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក បាន​ទម្លាក់​បទ​នោះ​យូរ​គួរ​សម​មក​ហើយ តែ​ឥទ្ធិពល​នៅ​មិន​ទាន់​សាប​ឡើយ​ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ច្រើន​បាន​លេង រាំ Challenge​ ជា​ហូរហែ។

Advertisement

ដូច​ថ្មី​ៗ​នេះ​សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង​បុរស K-pop ដ៏​ល្បី Super Junior គឺ​ Eunhyuk ហើយ​ក៏​ជា main dancer ផង​នោះ ទើបតែ​បង្ហោះ​វីដេអូ​រាំ Challenge បទ «Pop out» របស់ N.John នៅ​លើ​បណ្ដាញ​សង្គម Instagram ព្រម​ទាំង Tik Tok។ ក្នុង​នោះ​អ្នក​គាំទ្រ​បាន​កោតសរសើរ​ពី​ទេពកោសល្យ​របស់​តារា​ប្រុស​វ័យ ៤០ ឆ្នាំ​រូប​នេះ ដែល​នៅ​តែ​មាន​កាយវិការ​រស់រវើក​ពេល​បញ្ចេញ​ក្បាច់​រាំ។

ក្នុង​វីដេអូ​ដ៏​ខ្លី​នោះ អ្នក​គាំទ្រ​របស់ Eunhyuk ក៏​ដូចជា Super Junior ផ្ទាល់ បាន​លើក​ឡើង​ថា ម្ចាស់​បទ «sorry sorry» រួប​នេះ​រាំ​បទ «Pop out» ឡូយ​ខ្លាំង​ណាស់ ហើយ​មាន​ភាព​សិចស៊ី និង​សង្ហា​ទាក់​ភ្នែក ស័ក្ដិសម​ជា main dancer នៃ​ក្រុម​ដែល​ល្បី​ជាង​២០ ឆ្នាំ​មិន​ប្រែ។Eunhyuk មាន​ចលនា​ស្រស់​ស្អាត និង​ចង្វាក់​រាំ​ដ៏​អស្ចារ្យ ដូចនេះ​ហើយ​ទើប Eunhyuk កាន់​តួនាទី main dancer នៃ​ក្រុម​ចម្រៀង​បុរស​ដ័​ល្បី​លំដាប់​ពិភពលោក​នេះ​បាន។

Super Junior គឺជា​ក្រុម​ចម្រៀង​បុរស K-pop ជំនាន់​ទី​២ ដែល​មាន​ហ្វេន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ដូចនេះ​ហើយ​នៅ​ពេល Eunhyuk បាន​ជ្រើសរើស​បង្ហោះ​វីដេអូ​នៃ​បទ «pop out»កូន​ខ្មែរ ច្បាស់​ណាស់​ថា​អ្នក​គាំទ្រ Super Junior ប្រាកដ​ជា​បាន​ឃើញ និង​ស្គាល់​ពី​ទឹកដម​សំឡេង N.John។

ជាក់ស្ដែង​អ្នក​បញ្ចេញ​មតិ​ជាង ៦០០ នាក់​នៅ​លើ IG ដែល Eunhyuk បង្ហោះ​វីដេអូ Challenge បទ «Pop out» អ្នក​គាំទ្រ​ចម្រុះ​ជាតិសាសន៍​បាន​ចូល​ទៅ​សរសើរ​លោក និង​បទ​ចម្រៀង​របស់ N.John ដែល​ជា​ជនជាតិ​ខ្មែរ៕

@sj_eunhyukofficial

Watch out, We pop out❤️‍🔥 ‎⁦‪은혁‬⁩ ⁦‪EUNHYUK‬⁩ ⁦‪ ‎⁦‪슈퍼주니어DnE‬⁩ ⁦‪SuperJuniorDnE‬⁩

♬ Pop out – N’John

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា