មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បញ្ជាក់ប្រាប់ព័ត៌មានដែលថៃរឹបអូសសត្វព្រៃពីកាស៊ីណូនៅថ្មដា ជាព័ត៌មានក្លែងក្លាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បញ្ជាក់ប្រាប់ព័ត៌មានដែលថៃរឹបអូសសត្វព្រៃពីកាស៊ីណូនៅថ្មដា ជាព័ត៌មានក្លែងក្លាយ

មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បញ្ជាក់ប្រាប់ព័ត៌មានដែលថៃរឹបអូសសត្វព្រៃពីកាស៊ីណូនៅថ្មដា ជាព័ត៌មានក្លែងក្លាយ

ប្រភព​ផ្លូវ​ការ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​ឱ្យ​ដឹង​ថា​ ការ​ចុះ​ផ្សាយ​របស់​ថៃ​ចំពោះ​ការ​រឹប​អូសបាន​សត្វ​ព្រៃ​ចំនួន ៥ ក្បាល​ក្នុង​កាស៊ីណូ​ថ្ម​ដា​មួយ​កន្លែង ​ក្នុង​ខេត្ត​ពោធិ៍សាត់​គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ ខណៈ​នេះ​ជា​ព័ត៌មាន​ចាស់​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ថៃ។

Advertisement

នា​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥ ព្រឹក​មិញ​នេះ​ថៃ​បាន​យក​ព័ត៌មាន​ចាស់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មក​ក្លែង​បន្លំ​ជា​ព័ត៌មាន​ថ្មី​ ដើម្បី​បោក​ប្រាស់​ភ្នែក​របស់​មហាជន​ដោយ​បាន​សរសេរ​រៀប​រាប់​ថា៖ «យោធាថៃ បានរឹបអូសសត្វព្រៃចំនួនប្រាំក្បាលចេញពីកាស៊ីណូថ្មដាមួយកន្លែង ក្នុងខេត្តពោធិ៍សាត់ ទៅកាន់ប្រទេសថៃ បន្ទាប់ពីយោធាថៃបានចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ពេលនេះស្រោចចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ សត្វព្រៃទាំង៥ក្បាលនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជាសត្វតោឈ្មោលមួយគូ និងខ្លាឃ្មុំខ្មៅពីរក្បាល និងខ្លាឃ្មុំខ្មៅអាស៊ីមួយក្បាល។ យោងតាមផែនការរបស់ថៃ បានបញ្ជាក់ថាខ្លាឃ្មុំបីក្បាលនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃនៅខេត្តឈុនបុរី ខណៈដែលសត្វតោពីរក្បាលនឹងត្រូវផ្ទេរទៅកាន់កន្លែងនានានៅខេត្តរ៉ាចបុរី»។

​ព័ត៌មាន​ខាង​លើ​គឺ​ជា​ការ​លាប​ពណ៌​ចំពោះ ឬបោកបញ្ឆោតតែប៉ុណ្ណោះ​។ តាម​រយៈ​ការ​ជូន​ដំណឹង​ផ្លូវ​ការ​លើ​ផេកផ្លូវការមន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​មុន​នេះ​បាន​ឱ្យ​ដឹង​ថា​ ថៃ​បាន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បង្ហាញ​ថា​ខ្លួនជា អ្នក​ស្រលាញ់​សត្វ​ព្រៃ តែ​តាម​ពិត​ជា​ព័ត៌មាន​ចាស់​របស់​ថៃ​កន្លង​មក។

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ។ ដូច​នេះ​សូម​មហាជនកុំចែកចាយព័ត៍មានមិនពិត ដែលធ្វើអោយថៃមានឱកាសជាអ្នកមានចិត្តស្រលាញ់សត្វព្រៃ និងធម្មជាតិ ដូចអ្វីដែលបានសម្តែងនោះ៕

ប្រភព ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា