មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​បារាំង។

Advertisement

មហោស្រពភាពយន្តកាន ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ឯ​ទី​ក្រុង​កាន ប្រទេស​បារាំង បាន​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ដល់​តារា​សម្ដែង​កម្ពុជា ៣ រូប ​រួម​មាន៖ Lyer Von Vita Vong និង Kong Vollak ដើម្បី​ចូល​រួម​សម្ពោធ​ភាពយន្ត​ខ្នាត​វែង​រឿង «តោ​ពីរ» ឬ Promised Spaces ខណៈ​ដែល​អ្នក​ទាំង​បី​ជា​តួ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​នេះផ្ទាល់។ គួរ​ឱ្យ​ដឹង​ថា ភាពយន្ត​ខ្នាត​វែង​មួយ​នេះ​ត្រូវ​បាន​ដឹក​នាំ​សម្ដែង​ដោយ Director ជន​ជាតិ​បារាំង​លោក Ivan Markovic ហើយ​ត្រូវ​បាន​ជ្រើស​រើស​ចាក់​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី Acid នៃ​មហោស្រព​ភាពយន្ត កាន។ ដោយឡែក ការ​បង្ហាញ​វត្តមាន​របស់​អ្នក​ទាំង ៣ ​លើ​កម្រាល​ព្រំ​ក្រហម​នា​ពេល​នេះ​ជា​សាក្សី​នៃ​ភាព​ជោគជ័យ​មួយ​ក្នុង​វិស័យ​ភាពយន្ត​សម្រាប់​តារា​សម្ដែង​ដែល​មាន​ទេពកោសល្យ អម​ដោយ​ភាពយន្ត​ដែល​មាន​គុណភាព ហើយ​នេះ​គឺ​ជា​កិត្តិយស​ដ៏​ពិត​ប្រាកដ​មួយ​សម្រាប់​សិល្បករ​របស់​កម្ពុជាផងដែរ។

យ៉ាង​ណា​មិញ ក្នុង​ព្រឹត្តិការណ៍​មហោស្រព កាន ២០២៦ នេះ​ដែរ​ក៏​ឃើញ​មាន​វត្តមាន​អ្នក​ច្នៃ​ម៉ូត​កម្ពុជា អូលីវ៉ា គង់ , តារា​បង្ហាញ​ម៉ូត កុយ អេនណា និង​តារា​សម្ដែង-ផលិតករ​ភាពយន្ត ខ្មែរ-អាមេរិក Chanthy Sok ព្រមទាំងអ្នកនិពន្ធ និងជាសហគ្រិនស្រ្តីឆ្នើមកម្ពុជាលោកស្រី អ៊ុង ពីយ៉ាណេ ក៏​បាន​បង្ហាញ​វត្តមាន​ចូល​រួម​ផង​ដែរ៕

រូបភាព ៖ LÁCID & Vandy Piseth

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា