ចូលរួមអបអរសាទរផង ទីបំផុតពិធីការិនី ហុិន ច័ន្ទនីរ័ត្ន និងស្វាមី បានឃើញមុខកូនប្រុសហើយក្រោយការរង់ចាំអស់រយៈពេលប្រមាណជា ៩ ខែមកនេះ។

មុននេះបន្តិច ផេកផ្លូវការមន្ទីរពេទ្យ Orienda បានបង្ហោះរូបប៉ុន្មានសន្លឹកភ្ជាប់ជាមួយពាក្យពេចន៍ជូនពរទៅកាន់ពិធីការិនីរូបស្រស់ ហុិន ច័ន្ទនីរ័ត្ន ក្នុងការទទួលបានសមាជិកដំបូងនៅក្នុងគ្រួសារ។ កូនប្រុសដំបូងរបស់ពិធីការិនីរូបនេះមានមុខមាត់ស្អាតបាត គួរឱ្យខ្នាញ់ ថែមទាំងមើលទៅជាក្មេងមានសុខភាពល្អទៀតផង។
ក្រោយទទួលបានសមាជិកដំបូងនៅក្នុងគ្រួសារទាំងអ្នកនាង ហុិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញអារម្មណ៍រំភើបអមជាមួយស្នាមញញឹមដែលលេចឡើងលើផ្ទៃមុខក្នុងនាមជាប៉ាម៉ាក់ដំបូង។ ក្រោយទទួលបានដំណឹងដ៏សែនរីករាយនេះមហាជនបាននាំគ្នាចូលខមិនអបអរសាទរពិធីការិនីរូបស្រស់ព្រមទាំងក្រុមគ្រួសារ និងបានជូនពរអ្នកនាង និងកូនប្រុសទទួលបានសុខភាពល្អទៀតផង។ ពិតណាស់ កូនប្រុសដំបូងរបស់ពិធីការិនីប៉ុស្ត៍បាយ័នរូបនេះជាកាដូដ៏មានន័យបំផុតសម្រាប់ចំណងដៃអាពាហ៍ពិពាហ៍រយៈពេលជាង ១ ឆ្នាំមកនេះ។
ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយលោក ឌី ពេជ្រ ពិធីការិនីធ្មេញច្រពើសរូបនេះ កាន់តែរីកចម្រើន មិនថាការងារឡើយ ហើយថែមទាំងក្លាយជាថៅកែស្រី Skincare ថែមទៀតផង៕



រូបភាព ៖ Orienda International Hospital