ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​បវរកញ្ញា​ទាំង​មូល​ផង​ដែរ។

Advertisement

នា​រាត្រី​ថ្ងៃ ១៩ ខែ​ឧសភា ឆ្នាំ ២០២៦ នៅ​ប្រទេស​បារាំង កុយ អេនណា បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្តកាន ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ប្រុស​ស្រី​ល្បី​ៗ​មិន​ថា​ជា​តារា​សម្ដែង បង្ហាញ​ម៉ូដ ព្រម​ទាំង​បវរកញ្ញា​ៗ​ដែល​មាន​ស្នាដៃ​ក្នុង​វិស័យ​ភាពយន្ត ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​នោះ តាម​រយៈ​អ្នក​គ្រប់គ្រង​ផ្សេង​ៗ ក៏ដូចជា​អ្នក​ឧបត្ថម្ភ​នៃ​កម្មវិធី​ជាដើម។

ក្រៅពី​តារា​ប្រុស​ស្រី អ្នក​ច្នៃ​ម៉ូដ និង​អ្នក​ផលិត​ភាពយន្ត​ជុំវិញ​ពិភពលោក​ដែល​មាន​ស្នាដៃ ក៏​ត្រូវ​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ផង​ដែរ។ សម្រាប់​រូបភាព​របស់​កញ្ញា​ត្រូវ​បាន​កាមេរ៉ា​នៅ​ទី​នោះ ចាប់​បាន​គ្រប់​ប្លង់​តែម្ដង។

ក្រៅពី អេនណា លោក អូលីវ៉ា គង់ ក៏​មាន​វត្តមាន​ចូលរួម​កាលពី​យប់មិញ​នេះ​ផងដែរ ហើយ​ទៅសិល្បករ​ខ្មែរ​ជាច្រើន​រូប​ទៀត​ក៏​បាន​ចូលរួមផងដែរ ដូចជាអ្នកវិនិយោគ និងអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ ​លោកស្រី អ៊ុង ពីយ៉ាន, Chanty Sokកញ្ញា គឺជាតារាសម្តែង និងផលិតករជនជាតិខ្មែរ-អាមេរិក ព្រមទាំង​ផលិតករ​មួយ​ចំនួន​ទៀត៕

រូបភាព៖ Oliva Kong

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា