ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូលរួម​នា​រាត្រី​ចុងក្រោយ​របស់ Fátima Bosch ម្ចាស់​មកុដ Miss Universe 2025។

ហ្វីយ៉ាតា បាន​បង្ហាញ​ដំណឹង​ដ៏​រីករាយ​មួយ​នេះ​ឲ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក​បាន​ដឹង​ថា កញ្ញា​ត្រូវ​បាន​ម្ចាស់​មកុដ Miss Universe ២០២៥ Fátima Bosch យក​ចិត្ត​ទុក​ដាក់ និង​ស្រលាញ់​រាប់​អាន​ជាមួយ​ Miss Universe Cambodia 2025 ប៉ុណ្ណា។

តាម​រយៈ​រូបភាព​ជាច្រើន​តាំង​ពី​ឆ្នាំ​មុន​ដែល Fiyata និង Fátima ស្ថិត​ក្នុង​អំឡុង​ការ​ប្រកួត Miss Universe នៅ​ប្រទេស​ថៃ អ្នក​ទាំង ២ ស្និទ្ធស្នាល និង​បាន​ជួយ​ទុក​ធុរៈ​គ្នា​។

បវរកញ្ញា និង​ជា​តារា​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ បាន​សរសេរ​រ៉ាយរ៉ាប់​ថា “ខ្ញុំទទួលបានការ​អញ្ជើញ​ផ្ទាល់​ពី Fatima និង​អ្នក​គ្រប់គ្រង​ផ្ទាល់ Miss Universe ដើម្បីចូលរួមក្នុងរាត្រីចុងក្រោយ នៃ​ការ​ផ្ទេរ​មកុដ​របស់​គាត់​នៅ​ទីក្រុង នៃ​ប្រទេស Puerto Rico ហើយ​គាត់​អញ្ជើញ​តែ​មនុស្ស​ពី​ប្រទេស​មួយ​ចំនួន​ដែល​សំខាន់ សម្រាប់​គាត់ ហើយខ្ញុំជាមួយម្នាក់ក្នុងចំណោមបវរកញ្ញាគ្រប់ប្រទេស ដែល​ប្រឡង​ជាមួយ​គ្នា​ក្នុងជំនាន់ Miss Universe 74th ពិតជារំភើបណាស់“។

អ្នក​គាំទ្រ បាន​ចូលរួមត្រឹកអរ និងរង់ចាំមើលថា ថៃ នារីសុជាតា Miss Universe Cambodia 2025 នឹងយក​អត្តសញ្ញាណ​ខ្មែរ​មួយ​ណា ដើម្បី​ទៅ​បង្ហាញ​នៅ​​ព័រតូរីកូ​នោះ​ជាក់ជាមិន​ខាន។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៦ គឺជា​ការ​ប្រកួតសម្រស់ Miss Universe លើកទី ៧៥ ដែល​រៀបចំ​ឡើង​នៅ​ទីលាន José Miguel Agrelot Coliseum ក្នុង​ទីក្រុង San Juan ប្រទេសព័រតូរីកូ ដោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៦៕

រូបភាព៖ Fi Yata

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា