ហ្វីយ៉ាតា ចេញមុខព្រលះតារាថៃដែលធ្វើទង្វើប្រមាថមកលើកម្ពុជាទាំង ២ លើក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីយ៉ាតា ចេញមុខព្រលះតារាថៃដែលធ្វើទង្វើប្រមាថមកលើកម្ពុជាទាំង ២ លើក

ហ្វីយ៉ាតា ចេញមុខព្រលះតារាថៃដែលធ្វើទង្វើប្រមាថមកលើកម្ពុជាទាំង ២ លើក

ក្រោយ​ចេញ​មុខ​ព្រលះ​តារា​​ស្រី​ថៃ​ល្បី​ឈ្មោះ ៣ រូប​ដែល​ធ្វើ​ត្រាប់​ផ្សែង​ពុល លើក​នេះ ហ្វីយ៉ាតា បាន​ ទម្លាយ​រឿង​រ៉ាវ​កាល ១០ ឆ្នាំ​មុន​ដោយ​តារា​ស្រី​ថៃ​ម្នាក់​បាន​តុបតែង​កាយ​បី​ដូច​ជា​បិសាច​ក្នុង​តំណែង​ជា​បវរ​កញ្ញា​កម្ពុជា​ចូល​រួម​កម្មវិធី​ខួបកំណើត​ដែល​មាន​សុទ្ធ​តែ​តារា​ល្បី​ៗ​នៅ​ក្នុង​ស្រុក​ថៃ។

Advertisement

ការ​លេង​សើច​ជ្រុល​និយម​របស់​ក្រុម​តារា​ស្រី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​មក​លើ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​ដ៏​សែន​ថោកទាប​និង​អសីលធម៌​បំផុត។ រម្លឹក​ទៅ​កាន់​រឿងរ៉ាវ​កាល ១០ ឆ្នាំ​មុន បេក្ខភាព Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បាន​ទម្លាយ​ប្រាប់​មហាជន​ឱ្យ​បាន​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​ពី​អត្តចរិត​របស់​តារា​ល្បីៗ​ដែល​មាន​តែ​សម្រស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ។

ជាក់​ស្ដែង​កាល​ឆ្នាំ ២០១៥ នៅ​ក្នុង​ពិធី​ជួបជុំ​ខួប​កំណើត​ដែល​មាន​សុទ្ធ​តែ​តារា​ល្បី​ៗ​ជួរ​មុខ​​​លំដាប់​ប្រទេស​ចូល​រួម​ដោយ​ពួក​គេ​តម្រូវ​ស្លៀក​ពាក់​ និង​តុបតែង​ជា​បវរ​កញ្ញា​មក​ពី​ជុំវិញ​ពិភពលោក។ បណ្ដា​អ្នក​ចូលរួម​សុទ្ធតែ​បាន​តុបតែង​ជា​បវរ​កញ្ញា​តំណាង​ឱ្យ​ប្រទេស​និមួយៗ ចម្លែក​អី​តែ​​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់​​បាន​តុបតែង​ជា​បវរ​កញ្ញា​កម្ពុជា​ដោយ​ផាត់មុខ​ដូច​​បិសាច ​និង​បាន​យក​មក​ចំអក​និង​លេង​សើច​ហើយ​ប្រាប់​ថា​នេះ​ហើយ​ជា​មុខ​មាត់​បវរ​កញ្ញា​កម្ពុជា។ ការ​លេង​សើច​ក្នុង​ន័យ​ប្រមាថ​មើលងាយ​របស់​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ ហ្វីយ៉ាតា ចេញ​មុខ​តតាំង​និង​ដាក់​ផាំងៗ​រហូត​តារា​រូប​នោះ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណ​ចំពោះ​ទង្វើ​របស់​ខ្លួន​មក​លើ​កម្ពុជា។

រហូត​មក​ទល់​ឆ្នាំ ២០២៥ ក្នុង​ពេល​ថ្មីៗ ហ្វីយ៉ាតា បាន​ចេញ​មុខ​ម្ដង​ទៀត​ក្រោយ​ឃើញ​តារា​ស្រី​ថៃ​ល្បី​ឈ្មោះ ២ រូប ANNE THONGPRASOM និង LING LING KWONG រួម​ទាំង​មិត្ត​របស់​ពួក​គេ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ធ្វើ​ត្រាប់​ផ្សែង​ពុល​ដោយ​មាន​ទាំង​ការ​លែង​សើច​ផង​ដែរ។ ក្រោយ​ឃើញ​សកម្មភាព​បែប​នេះ ហ្វីយ៉ាតា បាន​ចេញ​វីដេអូ​ព្រលះ​តារា​ស្រី​ទាំង ២ ដោយ​បាន​លើក​ឡើង​ពី​ចំណុច​មិន​សមរម្យ​ចំពោះ​សកម្មភាព​របស់​ពួកគេ​ព្រោះ​ថា​នេះ​ជា​ទង្វើ​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​និង​អាយុ​ជីវិត​របស់​ប្រជាជន​ខ្មែរ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​កាល​ថ្ងៃ​ទី ៣១ កក្កដា ២០២៥ តារា​ស្រី ANNE THONGPRASOM និង LING LING KWONG នាំ​គ្នា​បង្ហោះ​វីដេអូ​ពុល​ផ្សែង​ក្នុង​ន័យ​លេង​សើច​នៅ​ក្នុង​ហាង​អាហារ​ទំនើប​មួយ​កន្លែង។ ខណៈ​ថ្ងៃ​ទី ២៨ កក្កដា ២០២៦ ម៉ោង​ប្រមាណ​ជា ៦ ល្ងាច​កង​ទ័ព​ថៃ​បាន​បាន​បាញ់​ផ្សែង​ពុល​មក​លើ​ប្រទេស​កម្ពុជា៕

វីដេអូទី១ ៖ https://www.facebook.com/100071070442358/videos/684325467953247

វីដេអូទី២ ៖ https://www.facebook.com/61564819002586/videos/1523835931918401

រូបភាព ៖ Fiyata – ហ្វីយ៉ាតា 

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា