សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​ពី​រឿង​នេះ។

នៅ​ក្នុង​សារព័ត៌មាន India times news​ បាន​បរិយាយ​ថា ក្នុង​ឆ្នាំ ២០២៥ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​បាន​ដោះ​យក​អន្ទាក់​លួស​ដែល​មាន​ប្រវែង​សរុប ៧ ៨០០ ម៉ែត្រ (ប្រហែល ៤,៨ ម៉ាយ) ចេញពីព្រៃ។ សកម្មភាព​នេះ​ជួយ​គាំទ្រ​ដល់​អ្នក ចិញ្ចឹម ឃ្មុំ​ក្នុង​តំបន់ គម្រោង​ដាំ​ព្រៃឈើ​ឡើង​វិញ និង​ការ​អភិរក្ស​សត្វ​ព្រៃ​ផង​ដែរ។

នៅ​ក្នុង​ព្រៃ​ស្រុក​សំឡូត មាន​ការកត់ត្រាទុក​ប្រភេទសត្វចំនួន ៤៤ ប្រភេទ រួមទាំងដំរីអាស៊ី និង​សត្វ​ពង្រូល​ផង​ដែរ។ មូលនិធិ​របស់ Angelina Jolie បានចំណាយពេល ២០ ឆ្នាំ ដើម្បី​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​ឧទ្យានុរក្ស​បាន​ជួយ​សង្គ្រោះ​សត្វជិត ១៤២ ប្រភេទ​ឲ្យ​រួច​ផុត​ពី​អន្ទាក់​ខ្សែ​លួស។

ការងារ​អភិរក្ស​របស់ Angelina Jolie នៅ​កម្ពុជា​ផ្ដល់​រឿងរ៉ាវ​លើស​ពី​ហូលីវូដ។ មូលនិធិ​​ដែល​នាង​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ២០០៣ ដោយ​ចំណាយ​ពេល​ជាង​២ ទសវត្សរ៍​ធ្វើ​ការ​ជាមួយ​សហគមន៍​ក្នុង​តំបន់ ដើម្បីការពារព្រៃឈើ គាំទ្រ​គ្រួសារ​ជនបទ និងការពារសត្វព្រៃដែលរងការគំរាមកំហែង។

តើ​មូលនិធិ Angelina Jolie ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ដោយរបៀបណា? Angelina Jolie បាន​មក​ប្រទេស​កម្ពុជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០០ ក្នុងអំឡុងពេលថតខ្សែភាពយន្តរឿង «Lara Croft: Tomb Raider»។

ក្រោយមក នាង​បាន​ត្រឡប់​មក​ប្រទេស​នេះ​វិញ​ម្ដង​ទៀត តាមរយៈ​ការងារ​របស់​នាង​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហើយ​តួឯកស្រី​រឿង «Maleficent»ក៏ បាន​ទទួល​យក​ក្មេង​ប្រុសម្នាក់ឈ្មោះ Maddox ដែលកើតនៅទីនោះ មកធ្វើជាកូនចិញ្ចឹម។ នៅឆ្នាំ ២០០៣ នាងបានបង្កើតអង្គការមួយដែល ក្រោយមកបានក្លាយជា «មូលនិធិ Maddox Jolie-Pitt» (Maddox Jolie-Pitt Foundation) ហើយបច្ចុប្បន្នត្រូវបានគេស្គាល់ជាទូទៅថា «មូលនិធិ Maddox» (Maddox Foundation)។

សកម្មភាព​ដំបូង​របស់​មូលនិធិ​នេះ គឺ​ផ្ដោត​លើ​ការ​បោសសម្អាត​មីន​នៅ​ក្នុង​សហគមន៍​ជនបទ​ដែល​រង​ផលប៉ះពាល់​ដោយជម្លោះនៅក្នុងប្រទេសកម្ពុជា។ ៣ ឆ្នាំក្រោយមក អង្គការ​នេះ​បាន​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន​ទៅ​លើ​ការ​ការពារ​បរិស្ថាន ដោយ​ទទួល​ខុសត្រូវ​លើ​ការ​ជួយ​ការពារ​ព្រៃឈើ​នៅ​តំបន់​សំឡូត។

សកម្មភាព​ការងារ​របស់​អង្គការ​នេះ​បាន​រីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​គ្របដណ្ដប់​លើ​វិស័យ​សុខាភិបាល ការអប់រំ ជីវភាព​រស់នៅ​ប្រកប​ដោយ​និរន្តរភាព និង​ការ​អភិរក្ស​ព្រៃឈើ។ វិធីសាស្ត្រ​ការងារ​របស់​អង្គការ​នេះ គឺ​ដាក់​សហគមន៍​កម្ពុជា​ជា​ចំណុច​ស្នូល នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ ជា​ជាង​ចាត់​ទុក​ការ​ការពារ​សត្វព្រៃ​ថា​ជា​គម្រោង​ដាច់​ដោយ​ឡែក​មួយ ដែល​មិន​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា