ប្រធានាធិបតីបារាំង និងភរិយាឆ្លៀតចូលទស្សនាប្រាសាទអង្គរវត្តមុនចាកចេញពីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីបារាំង និងភរិយាឆ្លៀតចូលទស្សនាប្រាសាទអង្គរវត្តមុនចាកចេញពីកម្ពុជា

ប្រធានាធិបតីបារាំង និងភរិយាឆ្លៀតចូលទស្សនាប្រាសាទអង្គរវត្តមុនចាកចេញពីកម្ពុជា

ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និង​ភរិយា​ លោក​ស្រី ប្រ៊ីហ្សីត ម៉ាក្រុង បាន​ឆ្លៀត​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​មុន​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ។

នា​រសៀលថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង​ភរិយា​បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប​ ដើម្បី​ចូល​រួម​ពិធី​បើក​ផ្លូវ​ការ​ និង​បិទ​បញ្ចប់​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច។ ក្រោយ​បញ្ចប់​កម្មវិធី គូស្វាមីភរិយាប្រធានាធិបតីទាំងពីរ​ ក៏បាន​ឆ្លៀត​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​មុន​ចាកចេញ​ទៅ​កាន់​ប្រទេស​បារាំង​វិញ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការស្វែងយល់ពីស្ថាបត្យកម្ម និងអរិយធម៌ខ្មែរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើកស្ទួយសម្បត្តិវប្បធម៌មនុស្សជាតិឱ្យគង់វង្សតទៅមុខទៀត។

គួរ​បញ្ជាក់​ដែរ​ថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) ក៏បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែល​រៀប​ចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា