G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត

G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Chosun នៅថ្ងៃទី៣ ខែឧសភា នេះ G-dragon បានជូនកាដូជាអាផាតមិនដល់បុគ្គលិកដែលធ្វើការជាមួយលោកអស់ពេលជិត ២០ឆ្នាំ ខណៈតារាខេប៉ុបរូបនេះក៏បាន​បង្កើតមូលនិធិមួយដើម្បីលើកកម្ពស់គុណភាពបរិកាសការងារក្នុងវិស័យកម្សាន្តផងដែរ។

Advertisement

កាដូនៅគ្រានេះ G-Dragon បានធ្វើឡើងដើម្បីរៀបចំកន្លែងស្នាក់នៅដល់បុគ្គលិក “Team GD” ដែលបានរួមសុខរួមទុក្ខជាមួយលោកអស់ពេលជិត ២០ឆ្នាំ ដើម្បីកាត់បន្ថយបន្ទុកលើកន្លែងស្នាក់នៅ និងដើម្បីបង្កើនគុណភាពបរិយាកាសការងារផងដែរ។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ថ្មីៗនេះ តារាប្រុសវ័យ ៣៧ឆ្នាំ ក៏បានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ៣០០លានវ៉ុន ឬប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ដើម្បីបង្កើតមូលនិធិមួយក្រោមឈ្មោះថា “JUSPEACE” ក្នុងគោលបំណងការពារសិទ្ធិរបស់តារាហ្វឹកហាត់ ឬ Trainee និងកែលម្អលក្ខខណ្ឌការងារសម្រាប់បុគ្គលិកក្នុងវិស័យកម្សាន្ត។

គំនិតផ្ដួចផ្ដើមបង្កើតមូលនិធិនេះ ចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យបរិយាកាសការងារក្នុងវិស័យនេះមានភាពប្រសើរជាងមុន ទន្ទឹមគ្នានឹងការបង្កើតភាពយុត្តិធម៌សម្រាប់អ្នកធ្វើការជា Creator និងអ្នកជំនាញពីក្រោយឆាកផ្សេងទៀតផងដែរ។

ផ្អែកតាមសកម្មភាពខាងលើនេះ G-Dragon ទទួលបានការកោតសរសើរថាជា សិល្បករគំរូដ៏កម្រមួយដែលគិតគូរ និងមានទទួលខុសត្រូវលើស្ថិរភាពរបស់បុគ្គលិក ឬអ្នកធ្វើការនៅក្បែរខ្លួន ខណៈទស្សនៈវិស័យនេះនឹងជះផលល្អនៅក្នុងរយៈពេលវែង៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា