ចេញពី Facebook! ដល់ពេល ARMY កម្ពុជាប្រើយុទ្ធសាស្រ្ត Instagram ដើម្បីបង្ហាញវត្តមាន និងកាត់បន្ថយគម្លាតជាមួយ BTS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចេញពី Facebook! ដល់ពេល ARMY កម្ពុជាប្រើយុទ្ធសាស្រ្ត Instagram ដើម្បីបង្ហាញវត្តមាន និងកាត់បន្ថយគម្លាតជាមួយ BTS

ចេញពី Facebook! ដល់ពេល ARMY កម្ពុជាប្រើយុទ្ធសាស្រ្ត Instagram ដើម្បីបង្ហាញវត្តមាន និងកាត់បន្ថយគម្លាតជាមួយ BTS

ចាប់តាំងពីការបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរ ក្រុមចម្រៀងបុរសលំដាប់សកល BTS បានចាប់ផ្ដើមមានសកម្មភាពឡើងវិញយ៉ាងផុលផុស ទាំងការវិលត្រឡប់មកវិញ (Comeback) និងការបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកគាំទ្រ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ សមាជិកទាំង ៧ រូប បានបង្ហាញវត្តមានយ៉ាងសកម្មនៅលើបណ្ដាញសង្គម Instagram ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា ពួកគេចង់កាត់បន្ថយគម្លាត និងផ្ដល់ក្ដីស្រឡាញ់ជូន ARMY ឱ្យកាន់តែខ្លាំងជាងមុន។

Advertisement

បច្ចុប្បន្ន ARMY មកពីបណ្ដាប្រទេសជាច្រើនទាំងនៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុប បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ Idol តាមរយៈការបង្កើតវីដេអូ Trend ក្បាច់រាំ និងវីដេអូកំប្លែងៗ (Meme)។ នេះគឺជាឱកាសដ៏ល្អសម្រាប់ ARMY កម្ពុជា ក្នុងការបង្ហាញសមត្ថភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសមាជិកណាម្នាក់ក្នុងចំណោមអ្នកទាំង ៧។

ជាក់ស្ដែងដើម្បីឱ្យវីដេអូរបស់យើងមានភាពលេចធ្លោ និងប្លែកភ្នែក យើងមិនត្រឹមតែចេះរាំតាមក្បាច់ Original នោះទេ ប៉ុន្តែយើងក៏អាចបញ្ចូលនូវអត្តសញ្ញាណខ្មែរទៅក្នុងមាតិកាទាំងនោះដូចជាការច្នៃម៉ូដសម្លៀកបំពាក់ដោយបញ្ចូលគ្នារវាងសាច់ក្រណាត់ហូលផាមួងខ្មែរ ឬក្បាច់ខ្មែរជាមួយនឹងម៉ូដបែបសម័យទំនើប ឬឈុតប្រពៃណីកូរ៉េ។ ជាងនេះទៀត ហ្វេននៅកម្ពុជាទាំងមូលក៏ត្រូវចេះលួចយកចំណុចតូចៗផ្សេងទៀតជ្រើសរើសទីតាំងស្អាតៗក្នុងប្រទេសកម្ពុជា ដែលស៊ីគ្នាជាមួយចង្វាក់ភ្លេង និងបរិយាកាសនៃបទចម្រៀង។ មិនតែប៉ុណ្ណោះយើងក៏អាចរៀនបង្កើត Trend វីដេអូ Meme កំប្លែងៗ ឬការ Reaction បែបគួរឱ្យស្រឡាញ់ដែលមានភាគរយខ្ពស់អាចទាក់ទាញអារម្មណ៍សមាជិកណាម្នាក់របស់ BTS ដែរ។

ទន្ទឹមនឹងការបង្ហាញក្ដីស្រឡាញ់ ចំណុចដែល ARMY កម្ពុជា និងហ្វេនខេប៉ុបផ្សេងទៀតត្រូវចងចាំជានិច្ចគឺ “ការរក្សាកិត្តិយសជាតិ”។ ក្នុងនាមជាអ្នកគាំទ្រតំណាងឱ្យប្រទេសមួយយើងមិនគួរប្រើប្រាស់ពាក្យសម្ដី ឬបង្កើតវីដេអូណាមួយដែលប៉ះពាល់ដល់ប្រទេសជិតខាង ឬបង្កជាជម្លោះក្នុងបណ្ដាញសង្គមឡើយ។ ជាក់ស្ដែងប្រសិនបើទើសខ្លាំង ឬមិនពេញចិត្តខ្លាំង​ វិធីល្អបំផុតគឺការអូសរំលងចោល កុំចាប់អារម្មណ៍ ហើយកុំបញ្ចេញកំហឹងតាមអារម្មណ៍ដោយសារមិនថា BTS ឬក្រុមខេប៉៉ុបដទៃនោះទេគឺសុទ្ធតែជាក្រុមដែលមានឥទ្ធិពលកម្រិតសកលរាល់សកម្មភាពអវិជ្ជមានណាមួយអាចងាយនឹងធ្វើឱ្យគេកត់ត្រាឈ្មោះប្រទេសយើងក្នុង “បញ្ជីខ្មៅ” នៃពិភព K-Pop បំផុត។ ផ្ទុយទៅវិញ នេះគឺជាពេលវេលាល្អបំផុតដែលយុវជនខ្មែរយើងត្រូវប្រើប្រាស់ភាពវៃឆ្លាត និងបច្ចេកវិទ្យា ដើម្បីបង្ហាញពិភពលោកតាមរយៈបណ្ដាញសង្គមធំៗ ក្រៅពី Facebook ឱ្យគេបានស្គាល់ថា៖ “នៅទីនេះ ក៏មានវត្តមានអ្នកគាំទ្រកម្ពុជាដែលពោរពេញដោយសមត្ថភាព និងសេចក្ដីថ្លៃថ្នូរផងដែរ”

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា