បុរសម្នាក់ប្រមូល​​សំណល់​ប្លាស្ទិក ​ច្នៃ​ជា​ត្រី​គល់​រាំង​យក្សបង្ហាញក្នុងព្រឹត្តិការណ៍មួយនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរសម្នាក់ប្រមូល​​សំណល់​ប្លាស្ទិក ​ច្នៃ​ជា​ត្រី​គល់​រាំង​យក្សបង្ហាញក្នុងព្រឹត្តិការណ៍មួយនៅកម្ពុជា

បុរសម្នាក់ប្រមូល​​សំណល់​ប្លាស្ទិក ​ច្នៃ​ជា​ត្រី​គល់​រាំង​យក្សបង្ហាញក្នុងព្រឹត្តិការណ៍មួយនៅកម្ពុជា

មេ​ត្រី​គល់​រាំង​យក្ស ទម្ងន់​ជាង ៣០០ គីឡូក្រាម កែ​ច្នៃ​ឡើង​ពី​សំណល់​ប្លាស្ទិក ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍ «បុណ្យ​សមុទ្រ​ទឹក​សាប​កម្ពុជា និង​បុណ្យ​ដឹង​គុណ​បឹង​ទន្លេ​សាប»។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​សហគមន៍​ទេសចរណ៍​ធម្មជាតិ-កំពង់​ឃ្លាំង។

Advertisement

លោក រៀម មុនីស៊ីឡុម គឺជាសិស្បៈករកែច្នៃប្លាស្ទិក និងជាប្រជាជនរស់នៅសហគមន៍កំពង់ឃ្លាំង។ ម្ចាស់​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ដាក់​បង្ហាញ ​និង​ដហ្ហែរ​ត្រី​គល់​រាំង​យក្ស ទម្ងន់​ជាង ៣០០គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​បរិស្ថាន​ប្រចាំ​ឆ្នាំ ២០២៦ ។ នា​ថ្ងៃ​ទី ២៦-២៧ ខែ មិថុនា ខាង​មុខ សហគមន៍​ទេសចរណ៍​ធម្មជាតិ-កំពង់​ឃ្លាំង​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍ «បុណ្យ​សមុទ្រ​ទឹក​សាប​កម្ពុជា ដឹង​គុណ​បុណ្យ​ទន្លេ​សាប» ក្រោម​ប្រធាន​បទ «ទស្សនា​កម្ពុជា​រដូវកាល​បៃតង» នៅ​ទី​តាំង​សហគមន៍​ទេសចរណ៍​ធម្មជាតិ-កំពង់​ឃ្លាំង​តែ​ម្ដង។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ក៏​នឹង​មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ដូច​ជា៖ ក្បួន​ជិះ​កង់​ចំនួន ១ពាន់​កង់, ក្បួន​ព្យុហយាត្រា​អេកូ​ទេសចរណ៍​រដូវកាល​បៃតង និងក្បួនថ្មើរជើង, ការដង្ហែក្បួនតុក្កតាយក្សបឹងទន្លេសាប និងត្រីគល់រាំងយក្ស។

កម្មវិធីកីឡា «អ្នកចម្បាំងបឹងទន្លេសាប» រួមមាន៖ ការរត់កម្សាន្តជាមួយប្រជាសហគមន៍ (ចម្ងាយ ៣ ទៅ ៥គីឡូម៉ែត្រ) , ការប្រកួតប្រជែងដោះសំរាមប្លាស្ទិកចេញពីស្លាបចក្រកាណូត, កីឡាប្រកួតបង់សំណាញ់ , កីឡាប្រណាំងទូកអុំនារី, កីឡាអុំប្រណាំងចានដែក និងជិះកង់លើទឹកជាដើម។ សូម​អញ្ជើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​រួម​ឱ្យ​បាន​កុះករ​ដើម្បី​រួម​ចំណែកក្នុងការអភិរក្សបរិស្ថាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងឱ្យកាន់តែទូលំទូលាយ៕

រូបភាព ៖ សហគមន៍​ទេសចរណ៍​ធម្មជាតិ-កំពង់​ឃ្លាំង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា