បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Minah សមាជិកក្រុម Girl's Day ប្រកាសដំណឹងរៀបការយ៉ាងភ្ញាក់ផ្អើលជាមួយតារាសម្ដែង On Joo Wan

Minah សមាជិកក្រុម Girl's Day ប្រកាសដំណឹងរៀបការយ៉ាងភ្ញាក់ផ្អើលជាមួយតារាសម្ដែង On Joo Wan

បន្ទាប់​ពី​ថត​ឈុតរៀបការ​ជាមួយ​គ្នា​ក្នុង​រឿងភាគកាលពី​ប្រមាណ​មួយ​ទសវត្សរ៍​មុន ឥឡូវនេះតារាស្រី Bang Minah សមាជិក​ក្រុម Girl’s Day និងតារាសម្ដែងប្រុស On Joo Wan កំពុង​ចាប់ផ្ដើមជីវិតគូក្នុងជីវិតពិតហើយ។

នៅថ្ងៃទី ៤ ខែកក្កដា ភ្នាក់ងាររបស់តារាទាំងពីរបានបញ្ជាក់ថា Bang Minah និង On Ju Wan គ្រោងនឹងរៀបការនៅខែវិច្ឆិកាឆ្នាំនេះ។

ក្នុងនោះភ្នាក់ងាររបស់ Joo Wan បានប្រកាសថា៖ “បន្ទាប់ពីចាប់ផ្ដើមទំនាក់ទំនងដ៏ច្បាស់លាស់ តារាសម្តែង On Joo Wan និងតារាសម្តែង Bang Minah បានសម្រេចចិត្តរស់នៅជាមួយគ្នាពេញមួយជីវិតចាប់ពីខែវិច្ឆិកានេះតទៅ”។

ចំណែក ផលិតកម្ម SM C&C របស់ Bang Minah បានបញ្ជាក់ស្រដៀងគ្នាថា៖ “ពួកគេទាំងពីរបានស្គាល់គ្នាយូរហើយ ហើយទំនាក់ទំនងរបស់ពួកគេបានរីកដុះដាលក្លាយជាស្នេហា។ ពួកយើងសូមថ្លែងអំណរគុណដល់គ្រប់គ្នាដែលផ្តល់ចំណាប់អារម្មណ៍ និងអបអរសាទរដល់អ្នកទាំងពីរ ខណៈពេលដែលពួកគេរៀបចំដើម្បីចាប់ផ្តើមជំពូកថ្មីនៃជីវិត”។

ពិធីមង្គលការនៅខែវិច្ឆិកាខាងមុខនេះ នឹងធ្វើឡើងជាលក្ខណៈឯកជន ដោយមានត្រឹមតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធរបស់សាមីខ្លួនប៉ុណ្ណោះចូលរួម ហើយភ្នាក់ងាររបស់តារាទាំងពីរបានកត់សម្គាល់ថាពួកគេនឹងនៅតែសកម្មក្នុងនាមជាតារាសម្តែង ទោះបីជារៀបការរួចក៏ដោយ។

សូមរំឭកថា តារាស្រីវ័យ ៣២ឆ្នាំ Minah និងតារាប្រុសវ័យ ៤១ឆ្នាំ Joo Wan បានជួបគ្នាជាលើកដំបូងក្នុងពេលថតរឿង “Dear Fair Lady Kong Shim” ឆ្នាំ ២០១៦ ដែលក្នុងរឿងនោះមានឈុតមួយដែលតួអង្គ Minah ស្រមៃថាខ្លួននាងរៀបការជាមួយតួអង្គ Joo Wan ។

ក្នុងឆ្នាំ ២០២១ នៅពេលដែលពួកគេបានសម្ដែងជាមួយគ្នាម្តងទៀតក្នុងរឿង “The Days” ក៏មានព័ត៌មានលេចឮថាពួកគេបានចាប់ផ្ដើមទំនាក់ទំនងស្នេហា ៤ ឆ្នាំមកហើយ ប៉ុន្តែក៏មិនមានការបញ្ជាក់ផ្លូវការឡើយថាពួកគេពិតជាទាក់ទងគ្នាមែនឬយ៉ាងណា។

តាមរយៈដំណឹងនេះដែរ Minah នឹងក្លាយជាសមាជិកទី ២ នៃក្រុម Girl’s Day ដែលចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍ បន្ទាប់ពីមេក្រុម Sojin បានរៀបការជាមួយតារាសម្តែង Lee Dong Ha ក្នុងឆ្នាំ ២០២៣ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា