បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Girls' Generation បង្ហាញភាពកក់ក្ដៅ គាំទ្រ YoonA ក្នុងថ្ងៃចាក់បញ្ចាំងភាពយន្ត Pretty Crazy

Girls' Generation បង្ហាញភាពកក់ក្ដៅ គាំទ្រ YoonA ក្នុងថ្ងៃចាក់បញ្ចាំងភាពយន្ត Pretty Crazy

សមាជិកក្រុម Girls’ Generation បានជួបជុំគ្នាចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងពិសេសរបស់ភាពយន្តរឿង Pretty Crazy ដែល YoonA បានសម្ដែងជាតួឯកស្រី ឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំរបស់ក្រុមក្រោយរយៈពេល ១៨ឆ្នាំ។

ការចាក់បញ្ចាំងភាពយន្តដែលជាស្នាដៃដឹកនាំរបស់លោក Lee Sang-geun នេះ គឺបានធ្វើឡើងនៅឯផ្សារទំនើប CGV Yongsan I’Park ទីក្រុងសេអ៊ូល កាលពីថ្ងៃទី៧ ខែសីហានេះ ដោយមានសមាជិកក្រុមទាំងអស់បានចូលរួម អវត្តមានតែ Sunny ម្នាក់ប៉ុណ្ណោះ។​

ផ្អែកតាមសារព័ត៌មាន Kbizoom ដើម្បីបង្ហាញការគាំទ្រដល់មិត្តរួមក្រុមរបស់ខ្លួន ក្រុមនារីម្ចាស់បទ Gee ថែមទាំងបានស្រែកហ៊ោឱ្យ YoonA នៅពេលដែលតារាស្រីបានបង្ហាញវត្តមានក្នុងកម្មវិធី មុននឹងការចាក់បញ្ចាំងភាពយន្តចាប់ផ្ដើមទៀតផង។

គួរឱ្យដឹងផងដែរថា កាលពីដើមខែ​សីហានេះ សមាជិកក្រុមទាំង ៨នាក់ទើបតែបានជួបជុំគ្នាម្ដងរួចទៅហើយ ដើម្បីរីករាយថ្ងៃខួបកំណើតរបស់ Tiffany ទន្ទឹមគ្នានឹងខួប ១៨ ឆ្នាំនៃការបង្ហាញខ្លួនរបស់ Girls’ Generation ពោលគឺចាប់ផ្ដើមតាំងតែពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០០៧។

ស្របពេលដែលគម្រប់ខួប ២០ឆ្នាំកំពុងឈានចូលមកកាន់តែកៀក YoonA ក៏ធ្លាប់បង្ហើបដែរថា អាចនឹងមានកម្មវិធីពិសេសកើតឡើង ក៏ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ឱ្យជាក់លាក់ថាជាអ្វីនៅឡើយទេ។ យ៉ាងណាមិញ បច្ចុប្បន្ននេះម្នាក់ៗកំពុងតែមមាញឹកនឹងការងារទោល ដូចជា YoonA ដែលកំពុងតែមានភាពយន្តភាគរឿង Bon Appetit, Your Majesty និង Taeyeon ដែលកំពុងរវល់នឹងការងារចម្រៀងជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា