ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ “ឆ្នាំ​សូន្យ” ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​និពន្ធ អ្នក​បង្កើត​ក្បាច់​រាំ សៀក ជុំវិញ​ពិភពលោក​មក​កាន់​កម្ពុជា។

Advertisement

ក្នុង​រយៈពេល ១១ ថ្ងៃ​ខាង​មុខ ចាប់​ពី​ថ្ងៃ​ទី ៤ ដល់ ១៤ ខែ មិថុនា ឆ្នាំ ២០២៦ សិល្បៈ​សម្ដែង​ចំនួន ១៣ បាន​ត្រៀម​បង្ហាញ​វត្តមាន​លើ​ឆាក​មហោស្រព Golden (r)Age ក្នុង​ទីតាំង​សិល្បៈ​ ៧ ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ រួម​មាន៖ The Last Stage Aquation Theatre, The Last Stage Riverside, The Last Stage (Factory Phnom Penh), វិទ្យាស្ថានបារាំង, សាលមហោស្រពចេនឡា, Friends Futures Factory (F3) និងសារមន្ទីរ ស.ស.រ។

មហោស្រព Golden (r)Age លើក​នេះ​បាន​ត្រៀម​សិល្បៈ​សម្ដែង​ចំនួន ១៣ រួម​មាន៖

១. ជ័យវរ្ម័នទី ៧ គ្រងរាជ្យ (The Coronation of King JAYAVARMAN 7) ដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ

២. សុបិនខ្មែរ (The Cambodian Dream) ដឹកនាំដោយ ឃុន នីយ៉ាលិ និពន្ធដោយ Alfred de Musset, Ingmar Bergman និង ឃុន នីយ៉ាលិ

៣. A Little Bit All Over The Place ដឹកនាំដោយ Michael Laub

៤. រោគសញ្ញាមាត់ដុត (Burning Mouth Syndrome) ដឹកនាំដោយ Leo Sok

៥. ស្វាធំចុងក្រោយ (The Last Great Ape) ដឹកនាំដោយ ហេង តារ៉ា និង Karim Belkacem Saadi

៦. ផ្ទះ? (Home?) ដឹកនាំដោយ ឌី ពុទ្ធិ

៧. រូបកាយគ្មានជំហរ (Falling Bodies) ដឹកនាំដោយ Vicky Lemaire-Dahmani

៨. ច្រាំងសមុទ្រ (Littoral) ដឹកនាំដោយ Eric Ellul ផ្អែកលើអក្សរសិល្ប៍លីបង់ Littoral និពន្ធដោយ Wajdi Mouawad

៩. ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភ័ន្ត) (Finding Myself (In Mirages)) ដឹកនាំដោយ Frédéric Fisbach ទទួលការបំផុសគំនិតពីអត្ថបទរឿង White Noise ដោយ Antoine d’Agata

១០. តម្លៃយើង (Our Value) ដឹកនាំដោយ ព្រហ្ម វល័ក្ខណ៍ ទទួលការបំផុសគំនិតពី “ច្បាប់ស្រី” ដោយព្រះបាទអង្គឌួង

១១. ចេញពីរបាំងស្បែក (Out of My Skin) ដឹកនាំដោយ Sasapin Siriwanij និពន្ធដោយ Jean-Baptiste Phou

១២. បេតិកភណ្ឌ (Heritages) ដឹកនាំដោយ Karim Belkacem Saadi

១៣. One Man Macbeth ដឹកនាំដោយ William Mann ផ្អែកលើអក្សរសិល្ប៍រឿង Macbeth និពន្ធដោយ William Shakespeare ។

អ្វី​ទៅ​ជា​មហោស្រព Golden (r)Age ?

មហោស្រព Golden (r)Age បង្កើតឡើងដោយ The Last Stage ដែល​ជាមជ្ឈមណ្ឌលសិល្បៈសហសម័យដែលលើកទឹកចិត្តឱ្យសិល្បករជំនាន់ថ្មីធ្វើពិសោធន៍ និងសិក្សាពីទម្រង់សិល្បៈផ្សេងៗគ្នា។ ការបង្កើតមហោស្រពសិល្បៈសម្ដែង Golden (r)Age គឺ​ដើម្បីរួមបញ្ចូលគ្នារវាងស្នាដៃជាច្រើនរបស់សិល្បករចម្រុះ និង​ជា​ចំណុចតភ្ជាប់នៃ​ការអភិវឌ្ឍសកម្មភាពសិល្បៈវប្បធម៌របស់សិល្បករ ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ជា​ពិសេស​ផ្ដល់ឱកាស​អនុវត្ត​ជំនាញ គំនិតច្នៃប្រតិដ្ឋសិល្បៈ ការរៀបចំ ភស្តុភារ ដែល​ជា​តម្រូវ​ការ​ចម្បង​ដែល​មហោស្រព​សិល្បៈ​ធំៗ​តម្រូវ​ការ៕

រូបភាព ៖ The Last Stage

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា