បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Goofy ស្ងាត់ៗធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយប្រកាសក្លាយជាឪពុកគេ!

Goofy ស្ងាត់ៗធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយប្រកាសក្លាយជាឪពុកគេ!

អតីត​បេក្ខភាពកម្មវិធីប្រឡងរ៉េបដ៏លេចធ្លោ ហើយ​បច្ចុប្បន្ន​ជា​តារា​រ៉េប​ដ៏​ល្បី​មួយ​រូប Goofy បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ចំហ​មាត់ ពេល​លោក​ប្រកាស​ថា ក្លាយ​ជា​ឪពុកគេ​​បាត់​ទៅ​ហើយ។ ម្ចាស់​បទ «PRAY FOR ME» បាន​បង្ហោះ​ដំណឹង​ល្អ ទទួល​បាន​សមាជិក​ថ្មី ដែល​ជា​កូន​ស្រី​កាលពី​ពេល​ថ្មី​ៗ​នេះ។

កូន​ស្រី​តារា​រ៉េប​រូប​នេះបាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​នៅ​ថ្ងៃ ១១ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ​។ Goofy ពិត​ជា​ពូកែ​រក​ឈ្មោះ​ដាក់​ឲ្យ​កូន​ស្រី​ខ្លាំង​ណាស់​ទាំង​ឈ្មោះ​ខ្មែរ ព្រម​ទាំង​ឈ្មោះ​ក្រៅ​ជា​ភាសា​អង់គ្លេស។ តារា​ប្រុស​ដែល​មាន​ឈ្មោះ​ពិត កូយ ផុនណាដែន ឬ​មហាជន​អ្នក​ស្នេហា​វិស័យ​រ៉េប​នៅ​កម្ពុជា​ស្គាល់​ថា Goofy បាន​បង្ហោះ​រូបភាព​គូស្នេហ៍ និង​រូប​អេកូសោន​នៃ​ទារក​កាលពី​ម្សិលមិញ ធ្វើឲ្យ​មិត្ត​រួម​អាជីព និង​ហ្វេន​ភ្ញាក់ផ្អើល​បន្តិច​ដែរ តែ​ក៏​ចូលរួម​អបអរ​ដល់​គ្រួសារ​ថ្មី​នេះ។


កាលពីថ្ងៃ ១០ ខែកញ្ញា ឆ្នាំ ២០២៥ Goofy បាន​បង្ហោះសារ និងរូបភាពលើហ្វេសប៊ុក ដោយបាន​សរសេរ​រៀបរាប់​ថា «ប៉ានឹងធ្វើជាប៉ាល្អរបស់កូនប៉ានឹងលះបង់​គ្រប់​យ៉ាង់ ដើម្បី​កូន​ទោះ​អីលូវ​ប៉ា​លំបាក តែ​ប៉ា​មិន​ឲ្យ​កូនស្រីប៉ា​លំបាក​ទេ​ថ្ងៃ​ស្អែក​ប៉ា​ម៉ាក់​ហើយ​នឹក​អ្នក​គ្រប់គ្នា​កំពុង​រង់ចាំ​កូន11/9/2025 អូន​ឈ្មោះ ដែន រតនៈនារីសុទិម៉ា ហៅក្រៅ(Jasmine) I’m hero for u my daughter…»។

មុន​នេះ​បន្តិច​លោក​បាន​ទទួល​ស្វាគមន៍​កូន​ស្រី​បណ្ដូល​ចិត្ត មក​កាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត​នេះ​ហើយ​ដោយ​ទារិកា​ពិត​ជា​មាន​មុខមាត់​គួរ​ឲ្យ​ក្នាញ់​ខ្លាំង៕

រូបភាព៖ Khe Mii និង ហ្វី ក្បាលខូច

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា